Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សង្គមខ្មែរបុរាណមានប្រពៃណីអប់រំកូនប្រុសតាមរយៈការបួសរៀននិងអប់រំកូនស្រីតាមរយៈការចូលម្លប់ ។

ក. ការបួសរៀន

  • ក្មេងប្រុសដឹងក្តីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុសពេញវ័យត្រូវបានបញ្ជូនឱ្យទៅរៀនធម៌បួស ។
  • ស្របពេលបម្រើព្រះសង្ឃ ក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀនអក្សរ លេខនព្វន្ត និងបង្រៀនសូត្រធម៌ផង ។ ចំពោះក្មេងប្រុសពេញវ័យត្រូវរៀនធម៌បួសផង និងរៀនអក្សរលេខនព្វន្តផងដំណាលគ្នា ។ ផ្អែកលើផ្នត់គំនិត (បួសដើម្បីសងគុណមាតាបិតា) ទាំងក្មេងប្រុសតូចៗ ដែលនៅបម្រើព្រះសង្ឃ ទាំងក្មេងប្រុសពេញវ័យ ។ ដល់ដំណាក់កាលមួយកំណត់ត្រូវសាងផ្នួសដែលយ៉ាងតិចមួយវស្សាដែរ ។
  • ការបួសរៀន គឺជាការទទួលការអប់រំផ្លូវចិត្ត អប់រំអារម្មណ៍មួយដ៏មានប្រសិទ្ធភាពដែលសង្គមខ្មែរបុរាណទទួលស្គាល់ ជាទូទៅបន្ថែមលើការអប់រំផ្នែកចំណេះដឹងទូទៅ ចំនេះជំនាញ ការអប់រំសុខភាព ។
  • ក្មេងប្រុសដែលធ្លាក់បានបួសរៀន ជាទូទៅតែងតែមានឧត្តមគតិមានវិចារណញ្ញាណចេះគ្រប់គ្រងខ្លួនឯង និងគ្រប់គ្រងគ្រួសារបានល្អ ។

ខ. ការចូលម្លប់

  • ពេលក្មេងស្រីចាប់ផ្តើមគ្រប់ការ (ពេញក្រមុំ) ត្រូវម្តាយឪពុកប្រារព្ធពិធីចូលម្លប់ ។
  • ផ្អែកលើផ្នត់គំនិត (ចូលម្លប់ដើម្បីសងគុណមាតាបិតា)ការចូលម្លប់ គឺជាកាតព្វកិច្ចរបស់កូនស្រីដែលអាចមានថេរវេលា ៣ខែ ឬ ៦ខែ ឬ ៩ខែ អាស្រ័យទៅលើស្ថានភាពជីវភាពគ្រួសារ ។
  • ពេលចូលម្លប់កូនស្រីបានរៀនអក្សរ លេខនព្វន្តច្បាប់ផ្សេងៗពីម្តាយ ឬម្តាយធំ មីង ឬបងស្រី...។
  • រៀនរៀបចំខ្លួនធ្វើជាមេផ្ទះ ក្រមសីលធម៌ ជាភរិយាល្អ ចេះមើលការខុសត្រូវក្នុងគ្រួសារ ការរៀបចំទុកដាក់ទ្រព្យសម្បត្តិជាដើម ។
  • រៀនវិជ្ជាជីវៈ ដាំស្ល ដេរប៉ាក់ ចាក់ជុល ត្បាញរវៃ..។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login