Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សំណេរកថាខណ្ឌ

  • ឫស្សីជាប្រភេទរុក្ខជាតិបន្តពូជដោយពន្លកថ្មីគឺទំពាំងមិនមែនដោយសារការបណ្តុះគ្រាប់ដូចរុក្ខជាតិដទៃមួយចំនួនធំឡើយ ។ ពន្លកថ្មីឬត្រពាំងដែលដុះចេញពីគល់ឫស្សីនោះនឹងត្រូវជំនួសឫស្សីវិញក្រោយពីវាលូតលាស់ពេញលេញរួចហើយ ។ ទំពាំងអាចលូតលាស់បានហើយអាចនឹងក្លាយជាអ្នកស្នងឫស្សីបានលុះត្រាតែមានឫស្សី ករមុនការពារពីការងារបោតបក់នៃខ្យល់ ពោលគឺ ទំពាំងគង់វង្ស ឬមិនគង់វង្សអាស្រ័យលើការពាររបស់ឫស្សី ។
  • កុមារគឺជាមនុស្សទើបតែបង្កើនថ្មីឋិតក្នុងវ័យងាយរងគ្រោះមានលក្ខណៈផុយស្រួយដែលចាំបាច់ត្រូវមានការការពារ ការថែទាំពីមនុស្សធំ មនុស្សចាស់ ។
  • ក្រោយពីមានកំណើនកុមារមានការលូតលាស់ទាំងកាយសម្បទា បញ្ញាសម្បទា ចិត្តសម្បទា សីលសម្បទាក្រោមការថែទាំការផ្គត់ផ្គង់ ការការពាររបស់មនុស្សធំហើយដែលនឹងត្រូវស្នងមនុស្សធំវិញនៅពេលអនាគត ។
  • កុមារត្រូវបានប្រៀបធៀបទៅនឹងត្រពាំងដែលនឹងត្រូវស្នងឫស្សីព្រោះកុមារនឹងត្រូវស្នងមនុស្សចាស់ស្រករមុនហើយកុមារខ្លួនឯងផ្ទាល់ក៏នឹងត្រូវបង្កើតកុមារជំនាន់ក្រោយៗទៀតដើម្បីបន្តវេនមនុស្សជាតិលើភពផែនដីប្រៀបបាននឹងត្រពាំងដែលក្រោយពីក្លាយទៅជាឫស្សីអាចបញ្ចេញទំពាំងដែលក្រោយពីក្លាយទៅជាឫស្សីអាចព្ចោញទំពាំងថ្មីជាបន្តបន្ទាប់ ។ ដូចនោះដែរនេះជាក្រឹត្យក្រមធម្មជាតិ ។ ដូចនេះហើយបានជាគេថាកុមារជាទំពាំងស្នងឫស្សី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login