បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ ព្រោះ ៖
- ប្រទេសនៅអឺរ៉ុបត្រូវស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូចខាតដោយសារសង្គ្រាមហើយពឹងផ្នែកយ៉ាងខ្លាំងលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។
- សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំសេដ្ឋកិច្ចដោយសារសង្រ្គាម ។
- នៅដើមឆ្នាំ ១៩២០ ប្រទេសនៅអឺរ៉ុបបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ពាន់លានដុល្លារ ។
- ទំនិញអាមេរិកបានចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់ ៧ពាន់លានដុល្លារក្នុង១ឆ្នាំ ។
- ប្រជាជនអាមេរិកប្រឹងប្រែងពង្រីកវិស័យកសិកម្ម ដើម្បីបំពេញសេចក្ដីត្រូវការក្រៅប្រទេស ។
- រោងចក្រឧស្សាហកម្មខិតខំផលិតឪ្យទាន់តម្រូវការទីផ្សារដូចជា រថយន្ដ វិទ្យុ និងមុខទំនិញផ្សេងៗជាច្រើនទៀត ។