ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រូបអប្សរា ឬអប្សរា ជារូបរបាំនៃអប្សរដែលមានប្រភពតាមគំរូនៃរបាំតន្ដី ដែលជារបាំព្រះរាជទ្រព្យរបស់ព្រះរាជា ដែលមានតាំងពីយូរយារណាស់មកហើយដោយពុំទទួលឥទ្ធិពលពីបរទេសឡើយ ។ របាំនេះជារបាំដែលមានតម្លៃ ឬ ជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេព ឬ ថ្វាយដល់វិញ្ញាណក្ខ័ន្ធព្រះរាជានានាដែលបានចូលទីវង្គតទៅហើយ ។ ដោយមានសារៈសំខាន់ និងតម្លៃនៃរបាំនេះគួបផ្សំនឹងលក្ខណៈប្រណិតនៃរបាំនេះផងទើបគេធ្លាក់លើជញ្ជាំងប្រាសាទនូវរូបរបាំនេះ ដែលមាននៅសេសសល់រហូតមកដល់សព្វថ្ងៃនេះ ។
ដោយរូបអប្សរាតំណាងនូវរបាំតន្ដីរបស់ព្រះរាជានេះហើយដែលគេតែងយល់ថារូបអប្សរាមានអត្ថន័យតំណាងសិល្បៈខ្មែរឆ្លុះបញ្ចាំងតាមរយៈរូបអប្សរាគេអាចយល់ពីចិត្តគំនិតជនជាតិខ្មែរ ថាជនជាតិមួយមានលក្ខណៈច្នៃប្រឌិតទន់ភ្លន់សុភាពរាបសារ និងស្រឡាញ់សន្តិភាពជាទីបំផុត ។