ក. បាវចនាជាតិមកពីពាក្យ
- បាវចនា = ពាក្យជាប្រធាន ពាក្យជាគោលចារឹក សំដីជាសំអាងគោលប្រតិបត្តិ ។
- ជាតិ = ប្រទេស ។
ដូចនេះបាវចនាជាតិមានន័យថាពាក្យជាប្រធាន ឬជាគោលសម្រាប់ប្រតិបត្តិ ដើម្បីជាប្រយោជន៍ចំពោះប្រទេសជាតិ ។
ខ. បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។
គ.ទំនាក់ទំនងរវាងអត្តន័យនៃទង់ជាតិទៅនឹងបាវចនាជាតិគឺ ៖
+ ទង់ជាតិខ្មែរមានបីពណ៌គឺ
- ពណ៌ខៀវ នៅផ្នែកខាងលើ និងខាងក្រោមជានិមិត្តរូបនៃសាមគ្គីភាពកាតភាព មេត្តា ករុណា សន្តិភាព អហិង្សា ក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះមហាក្សត្រ ។
- ពណ៌ក្រហម នៅផ្នែកកណ្តាល ជានិមិត្តរូបនៃស្មារតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គហ៊ានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ ។
- ពណ៌ស ត្រង់រូបប្រាសាទដែលនៅចំកណ្តាល ជានិមិត្តរូបនៃវប្បធម៌ អរិយធម៌ខ្មែដ៏រុងរឿង នាសម័យមហាអង្គរ និងជានិមិត្តរូបនៃសាសនា សីលធម៌និងចរិយាធម៌ ។