អត្តសញ្ញាណជាតិ
អត្តសញ្ញាណ = អត្ត + សញាណ
- អត្ដ ៖ ប្រែថា ខ្លួន ចិត្ត
- សញ្ញាណ ៖ គ្រឿងសម្គាល់ ។
អត្តសញ្ញាណជាតិមានន័យថា គ្រឿងសម្គាល់របស់មនុស្សរស់នៅក្នុងសហគមន៍មួយ ដែលជាទូទៅមានភាសា និងវប្បធម៌មួយដូចគ្នា រស់នៅលើទឹកដីដូចគ្នាមានអតីតភាពដូចគ្នា និងឆន្ទៈរួមគ្នាបង្កើតបានជាចរឹកដូចគ្នា ។
+ អត្តសញ្ញាណជាតិខ្មែររួមមានដូចជា ៖
- ឈ្មោះមនុស្ស
- ទីកន្លែង
- ធម្មជាតិ គោព្រៃ ដើមត្នោត ទន្លេសាប
- ភាសា គ្មានការលើកដាក់សំឡេង
- ការស្លៀកពាក់ ហូល ផាមួង សំពត់បត់
- ការប្រាស្រ័យទាក់ទង ការសំពះ អង្គុយបត់ជើង សុភាពរាបសារ
- ការរស់នៅ លំនៅស្ថាន
- ការហូបចុក សម្លកកូរ នំបញ្ចុក
- សិល្បៈ តន្រ្ដី របាំ អក្សរសិល្ប៍ ល្បែងប្រជាប្រិយ ទំនៀមទមាប្រពៃណ៏ជាដើម ។
+ អត្តសញ្ញាណជាតិមានសារៈសំខាន់មានដូចជា ៖
- ស្គាល់តម្លៃអរិយធម៌ជាតិ
- យល់ដឹងស៊ីជម្រៅពីព្រលឹងជាតិ
- ស្គាល់ពីអត្តសញ្ញាណពិតរបស់ជាតិ ។
+ គោលជំហរជុំវិញបញ្ហាអត្តសញ្ញាណជាតិនេះមានដូចជា ៖
- ស្រឡាញ់ពេញចិត្ត
- ចេះថែរក្សាការពារអត្តសញ្ញាណជាតិ
- ទប់ស្កាត់ និងចេះទទួលស្គាល់អ្វីដែលល្អ
- ចេះបដិសេដអ្វីដែលអន់ថយអាសអាភាស ។