2018-12-14 15:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមជំនឿសាសនា តាមទីពីរសត្វលោកដូចជាធម្មជាតិមានធាតុបួនប្រហាក់ប្រហែលគ្នានោះគឺ ទឹក ភ្លើង ខ្យល់ ដី ។ តើទឹកមានប្រយោជន៍ដូចម្តេចខ្លះបានជាគេតែតែនិយាយថាដូចនេះ ? តាមដែលដឹងនគរខ្មែរគឺសំបូរទៅដោយទឹកសព្វថ្ងៃទន្លេមេគង្គទាំទឹកមកឲ្យខ្មែរក្នុងរយៈពេល៦ខែ ទឹកនេះផ្តល់ជីវជាតិ ផ្តល់ កំណើត រុក្ខជាតិ មច្ឆជាតិមធ្យោបាយធ្វើដំណើររហូតរមានចំរៀងបទអុំទូកទៀតផង ។
ខ្មែរប្រារព្ធពិធីដឹងគុណទឹកមានការបណ្តែតទូក បណ្តែតប្រទីបរៀងរាល់ឆ្នាំ ។ សំណង់ប្រាសាទខ្មែរតែងមានគូរទឹកព័ទ្ធជុំវិញស្រះទឹកតាមវគ្គនានា ។ លើសពីនេះទៅទៀតមានប្រព័ន្ធគ្រប់សម័យកាល ។
ទាំងមនុស្សទាំងសត្វ ទាំងរុក្ខជាតិត្រូវការទឹកដូចគ្នាដើម្បីរស់ ។ ពេលឡើងផ្ទះថ្មី ពេលរៀបការកូនចៅ ពេលទ័ពចេញច្បាំង ពេលបន់ស្រន់ ពេលបន់គេមិនភ្លេចស្រោចទឹកសូត្រមន្ត ប្រោសព្រំទឹកមន្ត ហើយខ្លះទទួលទឹកមន្តចែកបងប្អូន ផឹកលាបផ្ទៃមុខ ឬស្រោចលើក្បាលផងដែរ ។ ពេលស្ដេចឡើងគ្រងរាជមានពិធីមុជទឹកជំរះកាយ ហៅពិធីស្រាចគន្ធវារីទាំងគគ្រឹកគគ្រេងផងដែរ ។ ហើយពេលញគេរៀបចំសែនព្រេននានា គេតែងយកទឹកស្រោចពីលើព្រះកេសា ។ ឯទឹកពីភ្នំគូលែនស្រោចលើដងខ្លួន ។
សម្រាប់អ្នកស្លាប់មានពិធីចំអាសទឹក ពេលលាងឆ្អឹងសពគេលាងទឹកដូងបន្សល់ផេះ និងឆ្អឹងតូចតាចមួយចំនួនគេជិះទូករោយតាមស្ទឹង ទន្លេក្នុងការប្រការសងគុណទឹក ជាធាតុសំខាន់មួយក្នុងចំណោមធាតុទាំង៤ បានពោលមកហើយ ។ យើងទៅចងចាំថាអត់បាយមួយអាទិត្យ ប៉ុន្តែបើអត់ទឹកវិញអាចជួបលំបាកយ៉ាងឆ្នាំបំផុត ។ ហេតុនេះចូរមហាជនទាំងឡាយជួយការពារទឹក ថែទឹកតាមដងស្ទឹងទន្លេឲ្យបានល្អកុំបីខាន ព្រោះថាកាលណាយើងមិនបានគិតគូរដល់ទឹកទេមុខជាប៉ះពាល់ទាំងធម្មជាតិ ទាំងជីវិតនានា កង្វល់ប៉ះពាល់ដល់រាជរដ្ឋាធិបាល និងខាតថវិកា គ្រួសារយ៉ាងធ្ងន់ធ្ងរយ៉ាងខ្លាំង ធ្វើយ៉ាងនេះទើបសមនឹងក្បួនអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាតដែលរាជរដ្ឋាភិបាលចង់បាន ។