ការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរ អាចឲ្យអ្នកមានចំណេះដឹង ចំណេះធ្វើចំណេះអប់រំ និងចំណេះដឹងចេះរស់នៅក្នុងសង្គមដូចជា ៖
ក. ចំណេះដឹង
- ជំនឿ សាសនា បច្ចេកទេស វិទ្យាសាស្រ្ត អក្សរសាស្ត្រ
- ផ្សព្វផ្សាយអក្សរសិល្ប៍ សិល្បៈ ព័ណ៍មាន វិទ្យុ ទូរទស្សន៍
- អភិវឌ្ឍការអប់រំ សីលធម៌ គុណធម៌ កីឡា ល្បែងប្រជាប្រិយ.....។
ខ. ចំណេះធ្វើ
- មុខរបរវិជ្ជាជីវៈ ( សេដ្ឋកិច្ច កសិកម្ម ឧស្សាហ៍ សន្តិសុខ ការងារ )
- ប្រដាប់ប្រដារអ្វីដែលជាតម្រូវការរបស់មនុស្ស បម្រើឲ្យសង្គមមនុស្ស
- ចំណីអាហារ សំលៀកបំពាក់.... ។
គ. ចំណេះអប់រំ
- ចរិតល្អ ស្លូតបូត សុភាពរាបសារ តែម៉ឺងម៉ាត់ចំពោះការងារ
- មានស្មារតីតស៊ូចំពោះការងារ និងការរស់នៅ
- មានស្មារតីស្រឡាញ់វប្បធម៌ជាតិ
- កសាងមនុស្សពេញលេញ គឺពលរដ្ឋល្អ ថ្លៃថ្នូរ ពលរដ្ឋជំនាញ
+ ចំណេះចេះរស់នៅ
- ការរស់នៅក្នុងសង្គមមនុស្សប្រកបដោយរបៀបរៀបរយ
- អាចរស់នៅជាមួយគ្នាតាមច្បាប់ទំនៀមទម្លាប់ ត្រឹមត្រូវល្អ
- ច្បាប់ទំលាប់ល្អ តាមបែបលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ
- អង្គការផ្សេងៗ សុទ្ធតែទ្រទ្រង់ច្បាប់ និងគោរពច្បាប់ ចំណេះអប់រំ និងចំណេះចេះរស់នៅ ។ កត្តាទាំងអស់នេះមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ ។