ការសិក្សាវប្បធម៌ និងចំណេះដឹងទូទៅផ្តល់សារៈសំខាន់ដូចជា ៖
- បណ្តុះមនោសញ្ចេតនាថែរក្សាការពារនូវអ្វីៗដែលជារបស់ជាតិ
- ស្គាល់ច្បាស់នូវលក្ខណៈវប្បធម៌ អរិយធម៌របស់ជាតិខ្លួន
- ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួនឲ្យទៅជាលក្ខណៈជាតិស្របតាមដួងព្រលឹងជាតិខ្មែរ
- ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌ខ្លួន
- មានទុនក្នុងការពន្យល់ណែនាំមហាជនទូទៅឲ្យយល់ដឹង មានឆន្ទៈស្រឡាញ់សម្បត្តិវប្បធម៌នៅជុំវិញខ្លួន
- ចង់ផ្សារភ្ជាប់ចំណេះដឹងទូទៅស្តីពីវប្បធម៌ជាតិ អន្តរជាតិរួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់របស់ខ្លួន
- ធ្វើការអប់រំប្រជាពលរដ្ឋស្វែងយល់កាន់តែស៊ីជម្រៅទៅតាមអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិខ្មែរ
- ចេះរស់នៅជាមួយនឹងសង្គម ដោយចេះគោរពសិទ្ធិមនុស្សទៅវិញទៅមកគ្មានការបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ ជំនឿ សាសនា
- ចេះរស់នៅប្រកបដោយគុណធម៌ ចរិយាធម៌
- ចេះយកទ្រស្ដី និងដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អមកអនុវត្តន៍
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ
- មានមនសិកាក្នុងវិជ្ជាជីវៈតាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ
- ស្គាល់ព្រំប្រទល់រវាងសិទ្ធិនិងច្បាប់ករណីយកិច្ច និងការទទួលខុសត្រូវ
- មនុស្សមានកាតព្វកិច្ចការពារប្រជាធិបតេយ្យដោយត្រឹមត្រូវ
- មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
- មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿ សាសនា
- ដើម្បីរួមចំណែកកិច្ចគាំពារបរិស្ថាន និងស្ដារគុណភាពបរិស្ថាន
- ការលុបបំបាត់ភាពក្រីក្រ គឺជាចំណែកមួយដល់ការការពារគុណភាពបិរស្ថានឲ្យបានល្អប្រសើរឡើងវិញ ។