មង្គលទី ១៥ គឺការបរច្ចាគទាន ។ “ទាន” ក្នុងមង្គលទី ១៥ នេះសំដៅលើទាន ៖
ក. អាមិសទាន មាន ៖ ការចែករំលែកគ្រឿងបរិភោគ (បាយម្ហូប..) គឺបិណ្ឌបាត្របច្ច័យ
- ការចែករំលែកគ្រឿងដណ្តប់ (សម្លៀកបំពាក់..) គឺចីវរបច្ច័យ
- ការចែករំលែកគ្រឿងស្នាក់អាស្រ័យ (កុដ្ឋ មុង..) គឺ សេនាសនៈត្របច្ច័យ
- ការចែករំលែកថ្នាំព្យាបាលជំងឺ (ថ្នាំសង្កូវ....) គឺគិលានភេសជ្ជៈបច្ច័យ ។
ខ. ធម្មទាន មាន ៖
- ការសម្តែងធម្មទេសនាដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវបាប
- វិបស្សនាធុរៈ ធ្វើកម្មដ្ឋាន អប់រំផ្លូវចិត្ត កាយ ផ្ចង់អារម្មណ៍
- រក្សាសីល អប់រំមនុស្សឱ្យធ្វើអំពើល្អ មានសីល សមាធី និងបញ្ញា
- ផ្តល់ពុទ្ធិ ឱ្យមានចំណេះដឹង គំនិត និងផ្តល់មធ្យោបាយជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ ។