Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឱនភាពថវិកា សំដៅទៅលើការចំណាយលើសប្រាក់ចំណូលរបស់រដ្ឋ ដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ ។ នៅពេលរដ្ឋាភិបាលមានឱនភាពថវិកាវានឹងបង្កើតបានជាបំណុលជាតិផលដែរ ។ រដ្ឋមានមធ្យោបាយជាច្រើន ដើម្បផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា ។ ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស (កម្ចីពីបរទេស) ឬក៏អាចស្វែងរកជំនួយពីបរទេស ឬប្រើមធ្យោបាយទាំងពីររួមគ្នា ។ ដោយនិយាយតែអំពីសេដ្ឋកិច្ចក្នុងស្រុក ប្រទេសមួយអាចអនុវត្តយកនូវវិធានការមួយចំនួនដូចខាងក្រោម ៖

  • បង្កើនពន្ធ​ ៖ ប្រទេសមួយអាចបង្កើនចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬដាក់ចេញនូវបណ្តាប្រភេទពន្ធថ្មី ។ ចំណូលដែលបានកើនឡើងអាចជួយកាត់បន្ថយ ឬលប់បំបាត់ឱនភាពថវិកាបាន ។
  • ខ្ចីប្រាក់ពីសាធារណៈជន ៖ រដ្ឋអាចខ្ចីប្រាក់ពីបុគ្គល គ្រួសារ សាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត តាមរយៈការបោះផ្សាយមូលបត្ររដ្ឋាភិបាលលក់ឲ្យពួកគេទាំងនោះ ។ មូលបត្របោះផ្សាយដោយរដ្ឋាភិបាលរួមមាន ប័ណ្ណរតនាគាររយៈពេលខ្ចី ប័ណ្ណរតនាគាររយៈពេលមធ្យម និងសញ្ញាប័ណ្ណរតនាគារ ។
  • ពុម្ពប្រាក់ថ្មីបន្ថែម ៖ ការបោះពុម្ពប្រាក់ថ្មីបន្ថែមនឹងបង្កើនការផ្គត់ផ្គង់រូបិយវត្ថុ ដែលនាំឲ្យអតិផរណាកើនឡើងផងដែរ ។ ដូច្នេះ មធ្យោបាយនេះមិនត្រូវបានគេយកមកប្រើឡើយ លុត្រាតែគ្មានមធ្យោបាយផ្សេងពីនេះក្នុងការផ្តល់ហិរញ្ញប្បទានឱនភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login