ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវ ផ្នែកព្រហ្មទ័ណ្ឌគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយរឺទៅលើសារៈសំខាន់នៃកំហូចខាតឡើយ តែគេគិតជាពិសេសទៅលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្ម ពោលគឺទៅលើចេតនាផ្ទាល់របស់អ្នកនោះ ។
មនុស្សឆ្កួត ជាមនុស្សបាត់ញាណគ្មានទំនួលខុសត្រូវទេនិងជាមនុស្សគ្មានទោស ។ ឯអ្វីដែលបំផ្លាញ រឺបន្ថយសេរីភាពក្នុងការជ្រើសរើសក៏បន្ថយកំរិតទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌដែរ ។ លើសពីនេះការជំនុំជំរះនៅបានផ្អែកលើតំណពូជអាក្រក់ ការអប់រំមិនដិតដល់ល័ក្ខខ័ណ្ឌដ៏អាស្រូវនៃជីវីតឧក្រិដ្ឋជនរឺអ្នករងគ្រោះដើម្បីសំរាលទោស ។ នេះជាទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលខុសត្រូវផ្នែកសីលវិជ្ជា ។ ឧទាហរណ៍ៈ មនុស្សភាគច្រើន សុខចិត្តអនុញ្ញាតអោយមានភាពសំរាលទោសដល់ឃាតករ នៃសាហាយរបស់ប្រពន្ធខ្លួនព្រោះគេនឹងដាក់ខ្លួនគេបានយ៉ាងងាយទៅជំនួសឃាតករវិញ ។