2018-12-14 17:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងសង្គមប្រពៃណីនិយមយល់ថាៈ ការប្រព្រឹត្តនូវអំពើអ្វីមួយ សុទ្ធតែមានការបង្គាប់ពីចិត្តរបស់ខ្លួន ។ បើគ្មានសេចក្តីសម្រេចចិត្តទេ បុគ្គលពុំអាចអនុវត្តន៍នូវអំពើអ្វីមួយបានឡើយ ទោះជាមានការបង្ខិតបង្ខំក្តីឬគ្មានការបង្ខិតបង្ខំក្តី ។ ឯអំណាចសំរេចដោយសេរីនៃចិត្តនោះគឺ សេរីអាជ្ញា ។ ព្រោះអំពើមួយប្រកបដោយសេរីភាពគឺជាអំពើដែលគេអាចធ្វើឬមិនអាចធ្វើក៏បាន ។ ដឹងថាជាអំពើប្រកបដោយសីលតំលៃហើយមានលទ្ធភាពគ្រប់គ្រាន់នឹងធ្វើតាមគន្លងសីលតំលៃនោះតែប៉ែរជាជ្រើសយកការប្រព្រឹត្តខុស ឬអាក្រក់ដោយគ្មានបង្ខិតបង្ខំនេះមិនមែនជាមូលហេតុដែលមិនអាចជៀសវាងបានឡើយ ព្រោះគឺមនុស្សខ្លួនឯងជាអ្នកជ្រើសរើស ។ មនុស្សនេះត្រូវតែមានកំហុស និងមានទំនួលខុសត្រូវព្រោះវាជាការសំរេចចិត្តមួយនៅពីលើ និងគ្រប់ដណ្តប់គ្រប់មូលហេតុ ។