2019-02-12 13:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ ៖
– ទស្សនៈវិចារណញាណនិយម បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា ។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត ។
– ទស្សនៈសាសនា ធម្មជាតិរបស់មនុស្សមានលក្ខណៈជាព្រះ ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភាពជារបស់ព្រះ។
– ទស្សនៈជីវសាស្ត្រ មនុស្សជាទម្រង់នៃជីវិតដែលខ្ពស់ជាង គេបំផុតដែលភាវៈ និងសកម្មភាពនានារបស់គេត្រូវបាន កំណត់ដោយច្បាប់ដូចៗគ្នា ដែលច្បាប់នោះគ្រប់គ្រងលើ រូបធាតុផ្សេងៗ។ មនុស្សជាផ្នែកមួយនៃលំដាប់រូបសាស្ត្រ របស់ធម្មជាតិដូចវត្ថុផ្សេងៗទៀតដែរ មនុស្សមានទំហំ ទំងន់ រាងរៅ និង ពណ៌សំបុរ ។
– ទស្សនៈអាកប្បកិរិយានិយម មនុស្សគឺជាភាវៈដែលអាច ត្រូវបានគេប្រើ អាចត្រូវបានគេបង្កើត និង អាចត្រូវបានគេ ធ្វើឲ្យអភិវឌ្ឍន៍ជាច្រើន ដូចគ្នាទៅនឹងសត្វដទៃមួយចំនួន ទៀតដែរ ។