ព្រហ្មមុខបួននៅប្រាសាទបាយ័នមានអត្ថន័យដូចតទៅ ៖
- តំណាងឪ្យព្រហ្មវិហារធម៌ទាំងបួន មេត្តា ករុណា មុទិតា ឧបេក្ខា
- ជាមុខរបស់ព្រះពោធិលោកកេស្វរៈ ឬ អវតារ
- មុខមួន វង់ភ័ក្រ្ដញញឹមប្រិម ភ្នែកព្រឹមៗ សំឡឹងចុះក្រោម
- ញញឹម ក្នុងក្ដីសង្ឃឹមប្រកបដោយភាពអាថ៌កបាំងតាមរយៈបូបរមាត់ព្រោះព្រះពោធិសត្វបានស្ថិរភាពលើជីវិតរបស់សត្វលោក ។
- ញញឹម ព្រោះព្រះអង្គបានបង្រួបង្រួមឪ្យមានស្ថេរភាព សន្ដិភាព បានស្វែងរកសេចក្ដីស្ងប់ ឈ្នះលើខ្លួនឯង ឈ្នះលើបុគ្គលបាបធម៌ ...។
- ញញឹមព្រោះឃើញវប្បធម៌ អរិយធម៌សម័យនោះរុងរឿង ។
- ញញឹម ព្រោះព្រះអង្គបានប្រោសសត្វលោកឪ្យឆ្គងផុតពីសេចក្ដីនិងផ្លូវរំលត់ទុក្ខ ។
- ភ្នែកព្រឹមៗ គឺកាយវិកាតាំងសមាធិ ហៅថាសមុទ្ររបស់ព្រះសម្មាសម្ពុទ្ធ
- ប្រើបញ្ញាចក្ខ័ដែលអាចមើលឃើញវែងឆ្ងាយគ្មានទីកំណត់ ខុសពីការប្រើមសំចក្ខុ ដែលអាចឃើញក្នុងចម្ងាយមួយមានកំណត់ ។
- គឺជាការប្រមើលមើលជិវិតសត្វលោកដែលមានភ័ព្វនិងឥតភ័ព្វ ។
ប្រាសាទបាយ័នកសាងឡើងដោយព្រះបាទជ័យរវ្ម័នទី ៧ ក្នុងគ.ស ១១៨១ ដល់ ១២១៩ ។