បុព្វហេតុខ្មែរយើងសាងប្រាសាទឡើងដើម្បី
- បុព្វហេតុសាសនាៈ សម្រាប់ឧទ្ទិសថ្វាយអាទិទេពផ្សេងៗដូចជា ព្រះឥសូវ ព្រះនរាយណ៍ ដោយមានតម្កល់លិង្គព្រះឥសូរ (លទ្ធិទេវរាជ)។ ឧទ្ទិសថ្វាយព្រះពោធិ៍សត្វក្នុងពុទ្ធសាសនាដូចជាលោកេស្វរៈ (ក្នុងលទ្ធិពុទ្ធរាជ)។
- បុព្វហេតុរំឭកគុណៈ ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជាដូចជាព្រះមាតា ព្រះបិតា និងវរជនស្នេហាជាតិ
- បុព្វហេតុសង្គ្រាមៈ ជាកំពែងរឹងមាំសម្រាប់ការពារសត្រូវ
- បុព្វហេតុប្រវត្តិសាស្ត្រៈ ដើម្បីជាកិត្តិយសចារទុកជាប្រវត្តិសាស្ត្រ
- សម្រាប់ព្រះរាជាគង់នៅ ឬជាបណ្ណាល័យសម្រាប់រក្សាទុកឯកសារ និងរបស់សំខាន់ៗសម្រាប់រៀបចំពិធី និងម៉្យាងទៀតក៏ជាទំនៀមទម្លាប់របស់មហាក្សត្រជំនាន់នោះក្នុងការបន្តស្នាដៃផង។