2018-12-18 16:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តាមព្រះរាជក្រឹត្យលេខ នស.រកភ.០៣០៥.១៤៩ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិប៉ុន្មានប្រភេទ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ? ចូររៀបរាប់ ។
២. តាមទស្សនៈពុទ្ធនិយមសីលទី ៥ បានហាមមនុស្សមិនឱ្យសេពគ្រឿងស្រវឹងមានសុរាជាដើម ។ តើស្រាផ្តល់ផលវិបាកអាក្រក់ដូចម្តេចខ្លះដល់មនុស្ស ? ចូររៀបរាប់និងពន្យល់ ។
៣. នៅឆ្នាំ ២០១២ តើទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនាឆ្នាំនេះ ជាការរំលឹកខួបលើកទីប៉ុន្មាន ? ក្រោមប្រធានបទអ្វី ?
៤. ចូរសរសេរជាបី កថាខណ្ឌបកស្រាយពន្យល់គំនិតគួរពិចារណាមួយដែលបានលើកឡើងថា “កុមារជាទំពាំងស្នងឫស្សី” ។
ចម្លើយ
១. តាមព្រះរាជក្រឹត្យលេខ នស.រកភ.០៣០៥.១៤៩ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិ ៧ប្រភេទ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាគឺ ៖
ក. ផ្នែកសត្វ មាន៤ គឺ ៖
ខ. ផ្នែករុក្ខជាតិ មាន៣គឺ ៖
២. សីលទី៥របស់ព្រះពុទ្ធសាសនា បានហាមមនុស្សមិនឱ្យសេពគ្រឿងស្រវឹងមាន ស្រាជាដើម ព្រោះស្រានាំផលវិបាកអាក្រក់ដូចជា
ក. បំផ្លាញសុខភាព ៖ ធ្វើឱ្យសុខភាពមនុស្សឆាប់ទ្រុឌទ្រោមនាំមកនូវជំងឺផ្សេងទៀតដូចជា រោគរលាកក្រពះ រោគថ្លើម ញ័រដៃជើងសរសៃប្រសាទនាំឱ្យខូចប្រព័ន្ធការពាររបស់សរីរាង្គ ។ល។
ខ. បំផ្លាញថវិកាទ្រព្យធន ៖ ចំណាយឥតប្រយោជន៍ចំណាយលើរបស់មិនចាំបាច់ចំណាយថវិកាទិញប្រភពជំងឺ ចំណាយលើការព្យាបាលជំងឺដែលបណ្តាលមកពីស្រានាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅធ្លាក់ខ្លួនក្រ ។
គ. ខ្ជះខ្ជាយពេលវេលា ៖ ចំណាយពេលវេលាដ៏មានតម្លៃលើការរផឹកស៊ីនិងក្រោយពេលផឹកស៊ី (សំរាកពេលស្រវឹង) ខាតពេលវេលាធ្វើការ ឬប្រកបមុខរបរភ្លេចការងារមិនចេះទាញផលប្រយោជន៍ពីពេលវេលា ។
ឃ. បាត់បង់សេចក្តីថ្លៃថ្នូរ ៖ ស្រានាំឱ្យភ្លេចក្លាំងកាត់ការចងចាំបាត់សតិធ្វើឱ្យមនុស្សមានអាកប្បកិរិយាច្រងេងច្រងាងបាត់បង់ការអៀនខ្មាស់បាត់ម្ចាស់ការ ប្តូរចរិតហ៊ានប្រព្រឹត្តអំពើមិនគប្បីខុសទម្លាប់ប្រក្រតីជាហេតុនាំឱ្យធ្លាក់ក្នុងទីថោកទាប ។
ង. នាំឱ្យកើតជម្លោះ ៖ ស្រាធ្វើឱ្យមនុស្សក្លាហានខុសបែបបទមានក្អេងក្អាងឆាប់ប្រកាន់មិនចេះអត់ធ្មត់ជាហេតុនាំឱ្យកើតជម្លោះអំពើហិង្សាដែលមានពេលខ្លះអាចមានសម្លាប់គ្នាទៀតផង ។ ពេលខ្លះស្រានាំឱ្យមានផលវិបាកក្នុងសង្គមថែមទៀតដូចជា ចោរកម្ម ការប្រព្រឹត្តអាណាចារ ការរំលោភបំពាន ។
៣. នៅឆ្នាំ ២០១២ ឆ្នាំនេះ ការប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ជាការរំលឹកខួបលើកទី ៦៣ ។ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌ សេវាកម្ម និងបង្កើនការ យកចិត្តទុកដាក់ថែទាំកុមារក្នុងគ្រួសារ និងសហគមន៍” ។
៤. សំណេរកថាខណ្ឌ