Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើឥទ្ធិពលវប្បធម៌បរទេសមកលើឥរិយាបថនៃសង្គមខ្មែរក្នុងពេលបច្ចុប្បន្នដូចម្តេចខ្លះ ?

២. ចូរនិយាយពីអត្ថន័យ នៃការរាប់ដៃតាមបែបបស្ចិមប្រទេស ?

៣. តើសកម្មភាពខ្វះការទទួលខុសត្រូវចំពោះបញ្ហានេសាទនាំឱ្យមានផលអាក្រក់អ្វីខ្លះ ?

៤. តើបុណ្យមាឃបូជា និងបុណ្យពិសាខបូជាមានអត្ថន័យដូចម្តេច ?

៥. តើពាក្យថា “ជដិល”មានន័យដូចម្តេច ?

ចម្លើយ

១. ឥទ្ធិពលវប្បធម៌បរទេសមកលើឥរិយាបថនៃសង្គមខ្មែរក្នុងពេលបច្ចុប្បន្ន មានដូចជា ៖

  • ចាប់ដៃគ្នា នៅពេលជួបគ្នានិងបែកគ្នា
  • លើកដៃរាចុះឡើងពេលលាគ្នា
  • ស្លៀកពាក់បែបស៊ីវិល័យ សំពត់ខ្លីជាដើម
  • ម៉ូតសក់បែបបរទេស ហាយឡាយ
  • ញាក់ចិញ្ចើម សាក់ចិញ្ចើម ។

២. ភារកិច្ចចាប់ដៃតាមបែបបស្ចិមប្រទេសនេះគឺ ជាការសម្តែងការគោរពគួរសមពេលជួបគ្នានិងពេលបែកគ្នា ។ ធម្មតាអ្នកតូចត្រូវរង់ចាំអ្នកធំហុចដៃមកជាមុនសិនទើបទទួលចាប់ជាក្រោយ រីឯបុរស ត្រូវរង់ចាំស្រ្តីហុចដៃមុនសិន ទើបសុភាពបុរសមានសិទ្ធិចាប់ដៃនាងក្រោយ ។ គេប្រើដៃស្តាំសម្រាប់ចាប់ដៃសួរសុខទុក្ខគ្នា ។ ឥរិយាថបគួរសមដែលអ្នកតូច ឋានៈទាបជាង ឬបុរសត្រូវប្រកាន់យក គឺឈរទឹមជើងឳនមុនបន្តិចរង់ចាំអ្នកធំជាងហុចដៃ ទើបមានសិទ្ធិចាប់ដៃជាក្រោយ ។ ត្រូវឈរពីមុនចំអ្នកដែលខ្លួនត្រូវចាប់ដៃ មិនត្រូវច្របាច់ខ្លាំងរហូតដល់ឈឺទេ និងត្រូវចាប់ឱ្យពេញដៃ ។ យោលទៅតាមវប្បធម៌បស្ចឹមប្រទេសគេឱ្យតម្លៃទៅលើភាពសិទ្ធស្នាលគ្នាតាមរយៈនៃការចាប់ដៃគ្នា ។

៣. សកម្មភាពខ្វះការទទួលខុសត្រូវបែបនេះបាននាំមកនូវផលអាក្រក់មានជាអាទិ៍ដូចតទៅ​ ៖

  • ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនេសាទទទួលផលប៉ះពាល់ខ្លាំងជាងគេ គឺកម្មករនេសាទ កម្មកររោងចក្រ បាត់បង់ការងារបាត់បង់ប្រាក់ចំណូល...។
  • សហគ្រាសនេសាទ សហគ្រាសឧស្សាហកម្មអាហារសម្រាប់មនុស្ស និងសត្វត្រូវផ្តាចសកម្មភាព ឬឈប់ដំណើរការ ។
  • ប្រជានេសាទនៃប្រទេសក្រីក្រដែលមានចំនួន ៩៥% នៃអ្នកនេសាទពិភពលោកត្រូវប្រឈមមុខនិងការបាត់បង់ចំណូល ។
  • ក្រៅពីនេះពិភពលោកទាំងមូលត្រូវប្រឈមនឹងបញ្ហាកង្វះអាហារ ទុរភិក្ស ការបរិភោគមិនគ្រប់គ្រាន់ ជំងឺអាសន្នរោគ..។

៤. បុណ្យមាឃបូជា ជាពិធីបុណ្យដែលខ្មែរយើងប្រារព្ធធ្វើនៅថ្ងៃពេញបូរមី ខែមាឃជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ។ សកម្មភាព ៖

  • ព្រះភិក្ខុសង្ឃទាំងអស់ដែលជាសាវ័ត នៅថ្ងៃពេញបូណ៌មីខែមាឃព្រះអរហន្ត ១២៥០ អង្គ (គឺក្រុមបុរាណជដិល ១០០០ក្រុមអគ្គសាវ័ក ២៥០ អង្គ) បានមកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយឯងៗគ្មាននរណានិមន្តឡើយ ។ រំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រជុំសាវ័តហើយទ្រង់បានប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ ។មុនថ្ងៃបសរិនិញ្វន ៣ខែ គឺថ្ងៃ២ពេញបូណ៌មីខែមាឃដែលទ្រង់ប្រថាប់នៅចេតិយ ។ វេលានោះមានក្រុងមារមកនិមន្តព្រះអង្គឱ្យបរិនិញ្វន ។ ព្រះអង្គមានព្រះបន្ទូលថា “អ្នកកុំចាំបាច់ខ្វល់ខ្វាយមិនយូរប៉ុន្មានទេនៅតែ បីខែទៀត គឺដល់ថ្ងៃពេញបូរមីខែពិសាខខាងមុននេះ តថាគត នឹងចូលបរិនិព្វានហើយ” ។ តាមឯកសារព្រះរាជពិធីទ្ធាទសមាសភាគ ៣ ដែលរៀបរៀងដោយគណៈកម្មការវិន័យ និងជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បុណ្យមាឃបូជា ប្រែថា បុណ្យថ្វាយគ្រឿងសក្តារៈចំពោះព្រះរតនត្រៃ​នៅថ្ងៃពេញបូណ៌មី ។ ក្នុងថ្ងៃនោះអាចារ្យរៀបចំពិធីដូចតទៅ ៖
  • ពេលព្រឹកអាចារ្យប្រកាសដំណឹងប្រាប់ពីកម្មវិធី និងពេលវេលា ដល់ពុទ្ធបរិស័ទឱ្យបានដឹងគ្រប់គ្នា ។ លោកអាចារ្យរៀបចំសម្អាតព្រះពុទ្ធរូប ព្រះបរមសារីរិកធាតុ ប្រកាសឱ្យពុទ្ធបរិស័ទយកគ្រឿងសក្ការៈបូជា មានផ្កា ធូបទៀន ដើម្បីបូជាពេលប្រារព្ធពិធី ។ ក្នុងវត្តអារាម អាចារ្យរៀបចំភ្លើងប្រទីបជ្វាលា ក្រាលអាសនៈសម្រាប់ព្រះសង្ឃ ។ ពេលប្រារព្ធពិធីមកដល់ អាចារ្យដឹកនាំពុទ្ធបរិស័ទធ្វើនមស្ការព្រះរតនៈត្រ័យ ។
  • ពិធីប្រកាសមាឃបូជា លោកអាចារ្យសូត្រប្រវត្តិនៃពិធីបុណ្យមាឃបូជា និងព្រះសម្មាសម្ពុទ្ធ ទ្រង់បានដាក់អាយុសង្ខារ រំលឹកដល់កាលដែលទ្រង់បានប្រតិស្ថានព្រះវិសុទ្ធោវាទ គឺព្រះធម៌វិន័យដ៏បរិសុទ្ធវិសេសទុនជាតំណាងព្រះអង្គ និងសូមទ្រង់ព្រះមេត្តាទទួលនូវគ្រឿងសក្ការៈទាំងនោះ ។ លុះចប់ពិធីប្រកាសមាឃបូជា ហើយព្រះសង្ឃទាំងអស់នមស្ការព្រះរតនៈត្រ័យតាមវិធីត្រៃប្រណោមនិងធម៌សម្រាប់នមស្ការផ្សេងៗទៀត ។ បន្ទាប់មកនិមន្តធម្មកធិកសម្តែងធម៌ទេសនា ។
  • ពិធីបុណ្យមាឃបូជានេះ គឺធ្វើឡើងក្រោមដើមពោធិព្រឹក្សនិងនៅទីតាំងសារីរិកធាតុ ឬនៅតាមបណ្តាវត្តអារាមទាំងអស់ផងដែរ ។
  • បុណ្យពិសាខបូជា ជាពិធីបុណ្យយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនាដែលខ្មែរយើងតែងតែប្រារព្ធធ្វើមិនដែលខានឡើយគឺដោយសារតែនៅថ្ងៃ១៥ កើត ពេញបូមីខែពិសាខនេះ ថ្ងៃដែលរំលឹកដល់ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិញ្វន ។ គេប្រារព្ធធ្វើបុណ្យពិសាខបូជា នៅឯវត្ត ដោយមនុស្សអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ។​ នៅយប់នោះរហូតដល់ភ្លឺគេនាំគ្នាទៅស្តាប់ព្រះសង្ឃទេសនាអំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ។ នៅព្រះរាជាណាចក្រកម្ពុជា បុណ្យពិសាខបូជាត្រូវបានរៀបចំឡើងនៅឆ្នាំ ១៨៥៥ ។

៥. ជដិល គឺជាជនអាក្រាត ព្រោះការលះបង់ កិលេសជ្រុលហួសហេតុពេក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login