2018-12-17 17:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើរមណីយដ្ឋាន “ឋានសួគ៌បូកគោ” ត្រូវបានសម្ពោធនៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពលោកណា ។ ផ្លូវឡើងភ្នំមានចម្ងាយប៉ុន្មាន ? ផ្លូវនោះមានឈ្មោះអ្វី ?
២. តើប្រទេសកម្ពុជាមានឆ្នេរសមុទ្រចំនួនប៉ុន្មាន ? គ្របបណ្តប់លើខេត្តចំនួនប៉ុន្មាន ? ថ្មីនេះៗឆ្នេរសមុទ្រប្រទេសកម្ពុជាបានត្រូវចាត់បញ្ជូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក តើនៅថ្ងៃខែឆ្នាំណានៅប្រទេសណា ? កំណត់យកប្រវែងប៉ុន្មាន ?
៣. តើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយាលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលឆ្នេរកម្ពុជា ជាសមាជិកកឹ្លបសមុទ្រស្អាតបំផុតលើសកលលោកនៅថ្ងៃខែឆ្នាំណា ?
៤. តើទិវាកាកបាទក្រហមកម្ពុជាឆ្នាំ ២០១២ នេះ ជាការប្រារព្ធខួបលើកទីប៉ុន្មាន ក្រោមប្រធានបទអ្វី ?
ចម្លើយ
១. រមណីយដ្ឋាន “ឋានសួគ៌បូកគោ” ត្រូវបានសម្ពោធនៅថ្ងៃ ពុធ ទី២ ខែឧសភា ឆ្នាំ ២០១២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ផ្លូវឡើងចម្ងាយ ៣០គីឡូម៉ែត្រ ។ ផ្លូវនោះមានឈ្មោះថា រុក្ខវិថីតេជោ ។
២. ឆ្នេរសមុទ្រកម្ពុជាប្រទេសកម្ពុជាមានឆ្នេរសមុទ្រ ចំនួនបួន ខេត្តធំៗមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ។ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកកឹ្លបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅក្នុង មហាសន្និបាតលើកទី៧ នាថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១១នៅប្រទេសសេណេហ្គាល់ ។ ការដាក់បញ្ចូលនេះគឺជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រទាំងមូលប្រវែង ៤៤០គីឡូម៉ែត្រ គ្របបណ្តប់លើខេត្តជាប់សមុទ្រទាំង ៤ របស់កម្ពុជា ។
៣. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងភរិយាលោកជំទាវប៊ុនរ៉ានី ហ៊ុន សែនបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរ សាទរការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០១១ ។
៤. ទិវាកាកបាទក្រហមកម្ពុជា ៨ ឧសភា ឆ្នាំ ២០១២ នេះជាការប្រារព្ធខួបលើកទី ១៤៩ ក្រោមប្រធានបទ “យុវជនកំពុងរួមគ្នាធ្វើសកម្មភាព” ។