Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថាដង់ស៊ីតេប្រជាជន ? នៅប្រទេសកម្ពុជាតើតំបន់ណាដែលមានដង់ស៊ីតេប្រជាជនទាបជាងគេ ? តើត្រូវធ្វើដូចម្តេចខ្លះដើម្បីជំរុញឱ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ដែលមានដង់ស៊ីតេ ប្រជាជនទាបនេះ ?

២. ចូររៀបរាប់សកម្មភាព ដែលជាអបាយមុនបួនយ៉ាង ។ តើអបាយមុខទាំងបួនយ៉ាងគួរជាទីប្រព្រឹត្តរបស់យុវវ័យដែរឬទេ ? ព្រោះអ្វី ?

៣. តើរាជធានីភ្នំពេញត្រូវបានកសាងឡើងដោយស្តេចអង្គណា ? នៅសតវត្សទីប៉ុន្មាន ? ហេតុដូចម្តេចបានជាមានឈ្មោះដូចនេះ ? ព្រះអង្គបានបន្សល់ទុកនូវស្ទាព្រះហស្ថអ្វីខ្លះដល់កូនខ្មែរជំនាន់ក្រោយ ?

៤. របបកម្ពុជាប្រជាធិបតេយ្យបានរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ទៅក្នុងរកលោកិយមួយ ដែលមនុស្សជាតិមិនដែលជួបប្រទះ ។ តើរបបនេះមានអត្ថិភាពប៉ុន្មានឆ្នាំ ? តើពួកខ្មែរក្រហមបានបែងចែកប្រទេសកម្ពុជាជាប៉ុន្មានតំបន់ ? និងប៉ុន្មានភូមិភាព ? មានភូមិភាគអ្វីខ្លះ ? តើភូមិភាគណាដែលទទួលប្រជាជនជំលៀសច្រើនជាងគេ ? ហេតុអ្វីកបានជាពួកមេដឹកនាំខ្មែរក្រហមចាំបាច់ត្រូវជំលៀសប្រជាជនថ្មីដ៏ច្រើនលើសលប់ទៅកាន់ទីនោះ ? តើពួកគេចែកប្រជាជនកម្ពុជា ជាប៉ុន្មានវណ្ណៈ ? អ្វីខ្លះ ? តើវណ្ណៈនីមួយៗមានលក្ខណៈដូចម្តេច ? តើវប្បធម៌ខ្មែរនាសម័យនោះមានលក្ខណៈដូចម្តេចដែរ ?

ចម្លើយ

១. ដង់ស៊ីតេប្រជាជន ជាចំនួនប្រជាជនដែលរស់នៅលើដីក្នុងមួយគីឡូម៉ែត្រការ៉េ ។ នៅប្រទេសកម្ពុជាតំបន់ដែលមានដង់ស៊ីតេប្រជាជនទាបជាងគេគឺ តំបន់ភ្នំនិងខ្ពង់រាប (១៧នាក់/គីឡូម៉ែត្រការ៉េ) ។ ដើម្បីជម្រុញឱ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ដែលមានដង់ស៊ីតេប្រជាជនទាបគឺត្រូវ ៖

  • រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើន សាលារៀន មន្ទីរពេទ្យលំនៅស្ថាន ដីកសិកម្ម ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង ទីផ្សារ ផ្លូវគមនាគមន៍
  • រក្សាស្ថិរភាពនយោបាយ សុវត្ថិភាប សន្តិសុខនៅតំបន់នោះ
  • លើកទឹកចិត្ត និងជួយឧបត្ថម្ភយ៉ាងក្លៀវក្លាដល់ប្រជាជនដែលស្ម័គ្រចិត្តទៅរស់នៅតំបន់ទាំងនោះ
  • តំណាងទីរោងចក្រឧស្សាហកម្មនៅតំបន់នោះឱ្យបានច្រើនដើម្បីបណ្តាលការងារដល់ប្រជាជន
  • នៅតំបន់ទាំងនោះសម្បូរដោយដីមានជីជាតិអាចប្រកបរបរកសិកម្មបាន និងអាចប្រកបមុខរបរផ្សេងៗទៀតបានដូចជា បេះផ្លែឈើ បោចវល្លិ៍ ចាប់សត្វដើម
  • ចែកដីធ្លីដល់ប្រជាជនសម្រាប់ការរស់នៅទីតំបន់ ។

២. សកម្មភាព​ដែលជាអបាយមុខបួនយ៉ាងនោះគឺ ៖

  • ល្បែងស្រី គឺការប្រព្រឹត្តអំពើអនាចារក្នុងកាមគុណ ក្បត់និងប្រពន្ធកូន
  • ល្បែងស្រា គឺការចូលចិត្តសេពនូវសុរានិងគ្រឿងញៀនស្រវឹងដើម្បីកំសាន្តចិត្ត
  • ល្បែងស៊ីសង គឺសេចក្តីឈ្លក់វង្វេងនឹងល្បែងបៀប៉ោង ស៊ីសងគ្រប់ប្រភេទ មិនអាចផ្តាច់បាន
  • អំពើពាល គឺការប្រព្រឹត្តខុសបែបបទ ល្មើសនឹងច្បាប់ ដូចជា ឆក់ ប្លន់ កាប់សម្លាប់ ។

អំពើអបាយមុខទាំងបួននេះ មិនគួរជាទីប្រព្រឹត្តរបស់យុវវ័យទេព្រោះ ៖

  • សតិបញ្ញាចុះខ្សោយ សិក្សាមិនបានល្អ មិនបានវែងឆ្ងាយបាត់បង់កិត្តិយសផ្ទាល់ខ្លួន កិត្តិយសគ្រួសារ និងសង្គមជាតិ
  • បាត់បង់សណ្តាប់ធ្នាប់សង្គម “បង្កភាពអាណាធិបតេយ្យក្នុងសង្គម”
  • ត្រូវប្រឈមមុខនឹងជំងឺផ្សេងៗពិសេសជំងឺសង្គម “អេដស៍” ។

៣. រាជធានីភ្នំពេញត្រូវបានកសាងឡើងដោយព្រះបាទពញាយ៉ាងក្នុងសតវត្សទី ១៥​ (១៤៣៤) ។

  • បានជាមានឈ្មោះដូចនេះពីព្រោះដោយសារ ដូនពេញបានពូនភ្នំដើម្បីតម្កល់ព្រះពុទ្ធរូប ដែលយកបានពីក្នុងដើមគគី អណ្តែតទឹក ។
  • ព្រះពញាយ៉ាតបានបន្សល់ទុលនូវស្នាព្រះហស្តជាច្រើនដល់កូនខ្មែរសម័យក្រោយដូចជា ៖
  • លើកដីចាប់បន្ថែមលើភ្នំដូនពេញឱ្យកាន់តែខ្ពស់
  • សង់ចេតិយ និងព្រះវិហារថ្មីនៅលើកំពូលភ្នំ (ដោយសារព្រះវិហារចាស់ទ្រុឌទ្រោម)
  • កសាងវត្តអារាមជាច្រើនក្នុងរាជធានីភ្នំពេញ ដូចជាវត្តឧណ្ណា លោម វត្តកោះ វត្តបុទុមវត្តី ជាដើម ។ ក្រៅពីនេះព្រះអង្គបានចាត់ចែងជីកប្រឡាយសម្រាប់ជាប្រភពទឹកដល់ប្រជារាស្រ្ត ។

៤.  របបកម្ពុជាប្រជាធិបតេយ្យបានរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ទៅក្នុងរកលោកិយមួយ ដែលមនុស្សជាតិមិនតែជួបប្រទះ

ក. របបនេះមានអត្ថិភាព ៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ ឬ៤ឆ្នាំ ឬពីឆ្នាំ ១៩៧៥ដល់ ១៩៧៩ ។

ខ. ពួកខ្មែរក្រហមបែងចែកប្រទេសកម្ពុជា ជា ៣២ តំបន់និង៦ភូមិភាគគឺ ៖

  • ភូមិភាគបូព៌ា (ភូមិភាគ ២០៣) ៖ លេខាបក្សភូមិភាគ លោកសោ ភឹម (សម្លាប់ឆ្នាំ ១៩៧៨) មានខេត្តចំណុះស្វាយរៀង ព្រៃវែង កំពង់ចាម មួយផ្នែក និងក្រចេះមួយផ្នែកហើយចែកជាតំបន់ ២១-២២-២៣ និង២៤
  • ភូមិភាគនិរតី (៤០៥) ៖ លេខាបក្សភូមិភាគ លោក ឈិត ជឿន ហៅ តាម៉ុក (ស្លាប់ឆ្នាំ ២០០៦) មានខេត្តចំណុះ កណ្តាល តាកែវ កំពត និងកំពង់ស្តឺមួយផ្នែក ហើយចែកជាតំបន់ ១៣-២៥-៣៣និង ៣៥
  • ភូមិភាគបស្ចឹម (ភូមិភាគ ៤០១) ៖ លេខាបក្សភូមិភាគ លោក ជូ ជេត មានខេត្តចំណុះ កំពង់ស្តឺ កំពង់ឆ្នាំង កំពង់សោម និងកោះកុង ហើយចែកជាតំបន់ ១១-១៥-៣១-៣២ និង ៣៧
  • ភូមិភាគពាយ័ព្យ (៥៦០) ៖លេខាបក្សភូមិភាគ លោក ញឹម រស់ (សម្លាប់ឆ្នាំ ១៩៧៨) មានខេត្តចំណុះពោធិ៍សាត់ និងបាត់ដំបង ហើយចែកជាតំបន់ ១២៣៤៥៦ និង៧
  • ភូមិភាគឧត្តរ (ភូមិភាគ ៣០៣) ៖ លេខាបក្សភូមិភាគ លោក កុយ ធូន ហៅ ធុច(សម្លាប់ ឆ្នាំ ១៩៧៦) ដូរដាក់លោក កែ ពក ក្រោយមកដូរដាក់ លោក កងចាប (១៩៧៧) មានខេត្តចំណុះកំពង់ធំ សៀមរាប និងឧត្តរមានជ័យ ហើយចែកជាតំបន់ ៤១៤២ និង៤៣
  • ភូមិភាគឦសាន (១០៨) ៖ លេខាបក្សភូមិភាគ លោក ណៃ សាវ៉ាន់ ហៅ យ៉ា (សម្លាប់ឆ្នាំ ១៩៧៦) មានខេត្តចំណុះរតនគិរី មណ្ឌលគិរី ស្តឹងត្រែមួយផ្នែក និងក្រចេះមួយផ្នែក ហើយចែកជាតំបន់ ១០១១០២១០៤១០៧ និង៥០៥
  • ភូមិភាគពិសេស ៖ ក្នុងសម័យសង្គ្រាមជាមួយ លន់ នល់ គឺក្រុងភ្នំពេញ និងតំបន់ជុំវិញ ។

គ. ភូមិភាគពាយ័ព្យទទួលប្រជាជនជម្លៀសច្រើនជាងគេ ។

ឃ.ហេតុដែលធ្វើឱ្យមេដឹកនាំខ្មែរក្រហមចាំបាច់ជម្លៀសប្រជាជនដ៏ច្រើនទៅកាន់ទីជនបទនានាព្រោះ ៖

  • ទីនោះមានលទ្ធភាពច្រើនក្នុងការបង្កបង្កើនផលធ្វើស្រែ
  • លុបបំបាត់ទីផ្សារ និងរូបិយវត្ថុនានា
  • កម្ទេចវត្តអារាម និងផ្សឹកព្រះសង្ឃឱ្យទៅធ្វើស្រែចម្ការ
  • បំបិតសាលារៀនទូទៅ និងគ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់
  • ប្រហារជីវិតបញ្ញវន្ត មន្ត្រីរាជការក្នុងរបបចាស់ និងប្រជាជនស្លូតត្រង់
  • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស (ហូបរួម ដេករួម និងធ្វើការរួម)
  • ផ្តាច់មនោសញ្ចេតនាប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន និងគ្រួសារ

ង. ពួកគេចែកប្រជាជនកម្ពុជា ជាវណ្ណៈ

១. មូលដ្ឋាន

  • ប្រជាជនរស់នៅតំបន់រំដោះមុនថ្ងៃ ១៧ មេសា ១៩៧៥ ប្រជាជននេះចែកជាពីរទៀតគឺ ៖

ប្រជាជនពេញសិទ្ធិ ៖ ប្រជាជនគ្មានសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋ (មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ជាសហករណ៍ ប្រធានកងផ្សេងៗ) ។

  • ប្រជាជនត្រៀម ៖ ប្រជាជនមានសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋ ។

២. ប្រជាជនថ្មី ឬមូលដ្ឋានថ្មី ៖ ប្រជាជនដែលជម្លៀសចេញពីទីក្រុងឬទីប្រជុំជននានាក្រោយថ្ងៃទី ១៧ មេសា ១៩៧៥ ។

ច. វប្បធម៌ខ្មែរនាសម័យនោះមានលក្ខណៈ

  • អាពាហ៍ពិពាហ៍ ៖ គ្មានលក្ខណៈប្រពៃណី ទំនៀមទម្លាប់ឡើយគឺចាត់តាំងដោយអង្គការ
  • សិល្បៈ ៖ គ្មានលក្ខណៈប្រពៃណី ទំនៀមទម្លាប់ឡើយ គឺបម្រើឱ្យអង្គការតែមួយគត់
  • ការអប់រំ ៖ បណ្តុះបណ្តាលឱ្យកុមារជឿលើអង្គការ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login