សំណួរ
១. តើតំបន់រ៉ាមសារនៅកម្ពុជាយើងមានប៉ុន្មានន្លែង ? នៅទីកន្លែងណាខ្លះ ? តើតំបន់រ៉ាមសារផ្តល់ប្រយោជន៍អ្វីខ្លះ ដល់ប្រជាជនកម្ពុជា ? តើតំបន់នេះមានស្ថានភាពដូចម្តេចខ្លះនាពេលបច្ចុប្បន្ន ?
២. តើភ្នំខ្ពស់បំផុតនៅក្នុងពិភពលោកមានឈ្មោះអ្វី ? មានកម្ពស់ប៉ុន្មាន ? ស្ថិតក្នុងតំបន់ណានៃពិភពលោកក្រៅពីភ្នំនោះតើមានភ្នំអ្វីផ្សេងទៀតខ្លះ ? ចូររៀបរាប់បញ្ជាក់ពីតាំង និងកម្ពស់របស់ភ្នំទាំងនោះ ។
៣. ចូររាប់ឈ្មោះឆ្នេរសមុទ្រកំពូលចំនួន១០នៃឆ្នេរសមុទ្រស្អាតបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
៤. ចូររាប់ទឹកជ្រោះដ៏ស្រស់ស្អាតទាំង៦ នៅលើពិភពលោក ។
ចម្លើយ
១. តំបន់រ៉ាមសារឬតំបន់ដីសើម នៅក្នុងប្រទេសកម្ពុជាមានបីកន្លែងធំ ។ ក្នុងនោះតំបន់ទឹកសាប មាន២កន្លែង និងតំបន់ឆ្នេរមានមួយកន្លែង ។
យោងទៅតាមការសិក្សាមួយ ដែលធ្វើឡើងដោយសមាគមន៍ថែររក្សាបរិស្ថាន និងវប្បធម៌បានឱ្យដឹងថា តំបន់រ៉ាមសារ ឬតំបន់ដីសើមនេះ គឺមាននៅទន្លេមេគង្គខាងលើ ឬនៅខាងជើងខេត្តស្ទឹងត្រែង បឹងទន្លេឆ្មា នៅបឹងទន្លេសាប និងនៅកោះកាប៉ិះនៅក្នុងតំបន់ឆ្នេរ ។
តំបន់រ៉ាមសារទាំងនោះ គឺជាប្រភពនៃដង្ហើមកសិកម្ម និងជីវសាស្រ្តចម្រុះនៅក្នុងប្រទេសកម្ពុជាដ៏សំខាន់មួយ ។ ជាប្រភពផ្គត់ផ្គង់ជីវភាពមួយដ៏សំខាន់របស់ប្រជាពលរដ្ឋមូលដ្ឋាន និងជាកន្លែងអភិរក្សធនធានធម្មជាតិ និងជីវសាស្រ្តចម្រុះមួយដ៏សម្បូរបែប ។ សព្វថ្ងៃនេះតំបន់រ៉ាមសារ គឺជាអន្លង់ត្រីមេពូជ ដែនជម្រកសត្វស្លាប និងល្មូនជាច្រើនប្រភេទ ។ តំបន់រ៉ាមសារ ក៏ជាប្រភពផ្តល់ជីជាតិ សម្រាប់ដំណាំចម្ភារ និងជាកន្លែងដែលប្រជាពលរដ្ឋអាចនឹងទទួលបាននូវអនុផលព្រៃឈើ និងម្ហូបអាហារដូចជាពពួកត្រីសាច់ធម្មជាតិ មានកង្កែប បន្លែ និងផ្លែឈើជាច្រើនប្រភេទ ។
មកដល់ពេលនេះតំបន់រ៉ាមសារមួយចំនួនក៏កំពុងតែរងគ្រោះនឹងការរុករានពីអ្នកចំណូលខាងក្រៅផងដែរ ។ ដូចជា ការកាប់បំផ្លាញព្រៃលិចទឹកដែលជាដែនជម្រកត្រី ការប្រែប្រួលអាកាសធាតុ និងនេសាទ និងប្រមូលអនុផលព្រៃឈើ និងសត្វព្រៃខុសច្បាប់ផ្សេងៗ ។
កម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញាពិភពលោក ស្តីអំពីតំបន់រ៉ាមសារនេះកាលឆ្នាំ ១៩៩៩ ក្រោយពេលដែលអនុសញ្ញានេះបានបង្កើតឡើងតាំងតែពីឆ្នាំ ១៩៧១ ។
២. ភ្នំដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងពិភពលោកគឺ ភ្នំអេវីរេស (Everest) ដែលមានកម្ពស់ ៨៨៤៨ ម៉ែត្រ ។ ក្រៅពីភ្នំអេវីរេសេ នៅមានភ្នំ មួយចំនួនទៀតដូចជា ៖
- ភ្នំ ទ្រូតាហ្គីរី (Dhaulagiri) ភ្នំកានចិន សុនហ្គា (Kanchensunga) និងភ្នំអាណាព្វណា (Annapurna) ដែលឋិតនៅលើជួរភ្នំហិមាល័យ (Himalayas) ដែលមានកម្ពស់លើស ៨០០០ម៉ែត្របន្តិច ។ ជួរភ្នំនេះនៅជាប់មួយព្រំប្រទល់រវាង ប្រទេសចិននិងឥណ្ឌា ។
- ភ្នំអាកុងកាកា (Aconcagua) នៅអាសង់ទីនមានកំពស់ ៦៩៦០ម៉ែត្រ និងភ្នំដទៃមានកម្ពស់លើស ៦០០០ម៉ែត្រ បន្តិចបន្ទូច ។
- ភ្នំម៉ាកគិនលើ (Mckinley)នៅអាឡាស្កាដែលមាន កម្ពស់ ៦១៩៤ម៉ែត្រ
- ភ្នំគីលីម៉ាន់ចារ៉ូ (Kilimanjaro)នៅកេនីញ៉ាមានកម្ពស់ ៥៨៩៥ម៉ែត្រ ។
- ភ្នំវិនសុន (Vinson) នៅអង់តាកទិចមានកម្ពស់៥១៤០ម៉ែត្រ
- ភ្នំស (Mont Blanc) ដែលមានកម្ពស់ ៤៨១០ម៉ែត្រ ដែលមានកម្ពស់ខ្ពស់បំផុតនៅអឺរ៉ុប ។
៣. លំដាប់ថ្នាក់កំពូលចំនួន១០នៃឆ្នេរសមុទ្រស្អាតបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៖
- ឆ្នេរសមុទ្រអូលូវ៉េលី របស់ប្រទេសម៉ាល់ឌីវ ស្ថិតនៅលំដាប់ទី១ខណៈពេលឆ្នេរសមុទ្ររបស់ថៃក៏ជាប់ក្នុងលំដាប់ថ្នាក់ទាំង១០ខាងលើចំនួន៣កន្លែងផងដែរ ។
- ចំណែកលំដាប់ទី២ គឺឆ្នេរខ្សាច់ “ប៉ាតង” ក្នុងខេត្តភូសាកេតប្រទេសថៃ ខណៈដែលលំដាប់ ៣ទី៣ គឺឆ្នេរសមុទ្រទឹកថ្លា “បូរ៉ាស៊ី”ក្នុងប្រទេស ហ្វីលីពីន ។ ៤៥ សម្រាប់លំដាប់ទី៨ និងទី៥ គឺឆ្នេរសមុទ្រ “កោះក្រាដាន” ខណៈដែលលំដាប់ ៣ទី៣ គឺឆ្នេរសមុទ្រទឹកថ្លា “បូរ៉ាស៊ី”ក្នុងប្រទេស ហ្វីលីពីន ។ ៤៥ សម្រាប់លំដាប់ទី៨ និងទី៥ គឺឆ្នេរសមុទ្រ “កោះក្រាដាន” ខេត្តត្រាំង និងឆ្នេរសមុទ្រ “ឆាឋង” នៅលើកោះសាមុយប្រទេសថៃ ។
- សម្រាប់លំដាប់ថ្នាក់ទី៦រហូតគឺឆ្នេរខ្សាច់ “ជីមបារែន” ៧.៨សម្រាប់លំដាប់ថ្នាក់ទី៧និងលេខ៨គឺ ឆ្នេរខ្សាច់ “គូតា” និងឆ្នេរខ្សាច់ “សាណ័រ” របស់ឥណ្ឌូណេស៊ី ខ្សាច់ឆ្នេរ ៩ “ប៉ានតាយឆេណាង” របស់ម៉ាឡេស៊ី ១០ និងឆ្នេរសមុទ្រ “បូរ៉ាកាយ” របស់ហ្វីលីពីន ។
៤. ទឹកជ្រោះដ៏ស្រស់ស្អាតទាំង ៦ ៖
- ជ្រោះទឹក អៀរឡង់ទឹកជ្រោះ ឋិតនៅក្នុងប្រទេសអៀរឡង់មានរយៈកម្ពស់ ១៣០ហ្វីត (ប្រហែល៧៨ម៉ែត្រ ) ព័ន្ធជុំវិញទៅដោយថ្មពណ៌បៃតង ដែលមានស្លែដុះពីលី ។ អ្វីដែលពិសេសបំផុតនោះគេអាច ចូលទៅខាងក្រោយទឹកជ្រោះនេះបាន ទៀតផង ។
- ទឹកជ្រោះ ហ្វីលីពីន ទឹកជ្រោះ ឋិតនៅប៉ែកខាងជើងចុងបំផុតនៃកោះ នៃប្រទេសហ្វីលីពីន ។ ភ្ញៀវទេសចរឡើងភ្នំ ចំណាយពេលត្រឹមតែ ៣០នាទីនឹងដល់ទឹកជ្រោះដែលពោរពេញទៅដោយរុក្ខជាតិត្រូពិក ។ កន្លែងនេះអាចឱ្យអ្នកទេសចរដែលទឹកនៅក្នុងថ្លុកដែលទឹកជ្រោះហូរចូល ។ លើសពីនេះគេក៏អាចជិះក្បូនឫស្សីលេង ឬក៏អង្គុយលេងក្រោមទឹកជ្រោះនោះដែរ ។
- ទឹកជ្រោះ ប្រទេស ទឹកជ្រោះ ត្រូវបានគេហៅថា ដែលមានចម្ងាយត្រឹមតែ១៨ម៉ាយ (ប្រហែល ២៩គីឡូម៉ែត្រ) ពីរដ្ឋធានី របស់ប្រទេស មានរយៈកម្ពស់២៦ហ្វីត (ប្រហែល ១៦ម៉ែត្រ ) ។ នៅក្នុងរដូវរងា ទឹកជ្រោះនេះកកតែពាក់កណ្តាលទេ ។
- ទឹកជ្រោះ សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជាង ១.៥លាននាក់បានប្រមូលផ្តុំគ្នាមកទស្សនាទឹកជ្រោះ ដែលមានទឹកធ្លាក់ប្រៀបដូចផ្ទាំងវាំងនន ។ មានរយៈកម្ពស់ប្រមាណជាង ២៧០ហ្វីត (ប្រហែល៨១ម៉ែត្រ) ឋិតនៅចម្ងាយប្រមាណ ៣០ ម៉ាយ (ប្រហែល ៤៨គីឡូម៉ែត្រ) ពីទីក្រុង ក្នុងរដ្ឋវ៉ាស៊ីងតោន ។ គឺជាកន្លែងដែលមានប្រជាប្រិយភាពបំផុតសម្រាប់គូស្នេហ៌រៀបចំអាពាហ៍ពិពាហ៍ ។
- ទឹកជ្រោះ ប្រេស៊ីល ទឹកជ្រោះ មានទំហំធំជាង និងខ្ពស់ជាងទឹកជ្រោះ ដ៏ល្បីល្បាញនៅឯសហរដ្ឋអាមេរិកដល់ទៅពីរដង ។ ឋិតនៅលើព្រំប្រទល់ប្រទេសអាហ្សង់ទីន និងប្រទេសប្រេស៊ីល ។ ពោរពេញទៅដោយដើមឈើផ្សេងៗដែលគ្របដណ្តប់ដោយអាប់ហើយមានឥន្ធធន្ធយ៉ាង ស្រស់ស្អាត ។
- ទឹកជ្រោះភ្នំគូលែន កម្ពុជា ភ្នំគូលែនត្រូវបានដាក់បញ្ចូលជាឧទ្យានជាតិ ។ នេះជាកំពូលភ្នំដាច់តែឯងមួយ ដែលមានទីតាំងក្នុងស្រុកស្វាយលើ និងមានចម្ងាយ៤៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ។ កំពូលខ្ពស់បំផុតមានកម្ពស់៤៨៧ម៉ែត្រ ។ ភ្នំនេះត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាកន្លែងកំណើតនៃអាណាចក្រខ្មែរបុរាណ ។ អំឡុងពេលសាងសង់នៃប្រាសាទបុរាណក្នុងសតវត្សរ៍ទី៩ ថ្មភក់ត្រូវបានយកពីភ្នំសក្ការនេះទៅអង្គរ ។ ស្ទឹងនេះបញ្ចប់ដោយទឹកជ្រោះដ៏ស្រស់ស្អាត ។ ភ្នំគូលែនត្រូវចូលចិត្តយ៉ាងខ្លាំងពីប្រជាជនខ្មែរជាទីតាំងសក្ការ និងបានអភិវឌ្ឍទៅក្នុងទិសដៅទេសចរណ៍យ៉ាងសំខាន់ ។