ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គោលបំនងធំបំផុតនៃធម្មជាតិគ្រួសារ គឺការមានកូន ។ គ្រួសារដែលគ្មានកូនគឺពិតជាមិនបានបំពេញករណីកិច្ចរបស់ខ្លួនចំពោះមនុស្សជាតិផង និងចំពោះសង្គមផងព្រោះមនុស្សជាតិត្រូវការការបន្តនូេះជាតិពូជ ។ ឯសង្គមក៏ត្រូវការសមាជិកថ្មីដើម្បីជំនួសសមាជិកចាស់ដែលស្លាប់ទៅហើយដែរ។ បើមានតែមនុស្សស្លាប់ឥតមានមនុស្សកើត សង្គមជាតិនឹងត្រូវវិនាសអស់ពីលើពីភពលោកយើងនេះ ។
ម៉្យាងទៀតគ្រួសារគ្មានកូន គឺជាគ្រួសារសោះកក្រោះជាគ្រួសារឥតន័យព្រោះគ្មានអ្នកស្នង និងគ្មានអ្នកថែរក្សាប្តីប្រពន្ធពេលចាស់ជរា ។
ប៉ុន្តែក្នុងករណីខ្លះ ដូចជាករណីសុខភាពម្តាយមិនអនុគ្រោះការគ្មានកូនគឺជាប្រការមួយប្រសើរសំរាប់គ្រួសារទៅវិញ ។