សំណួរ
១. តើបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលណា ? ដោយរបៀបណា ? នៅឆ្នាំណា ?
២. ហេតុដូចម្តេចបានជាកិច្ចព្រមព្រៀងបារាំង និងកម្ពុជា ១៨៦៣មានចរិតលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង ?
៣. តើវត្តមានបារាំងនៅលើទឹកដីខ្មែរបានផ្តល់ផលវិជ្ជមាននិងអវិជ្ជមានដូចម្តេចខ្លះ ?
៤. ហេតុអ្វីបានជាបារាំងយល់ព្រមប្រគល់ឯករាជ្យប្រទេសកម្ពុជា ?
៥. តើលទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើកម្ពុជាមានអ្វីខ្លះ ?
ចម្លើយ
១.ក. បារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលបារាំងបរាជ័យក្នុងការធ្វើដំណើរទៅប្រទេសចិនប៉ែកខាងត្បូងតាមរយៈទន្លេមេគង្គពេលនោះបារាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះធនធានដែលមាននៅក្នុងប្រទេសកម្ពុជាដូចជាទន្លេដែលជាប្រភពគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅទីផ្សារអឺរ៉ុបមានដីមានជីជាតិសម្រាប់ដំណាំផ្សេងៗមានធនធានរ៉ែនិងព្រៃឈើសម្បូរបែប ។ ដូចនេះបារាំងបានចិញ្ចឹមចិត្តនិងទាញយកផលប្រយោជន៍ពីប្រទេសកម្ពុជា ទោះបីមិនទាន់មានមធ្យោបាយក៏ដោយ ។ បារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជាដោយចុះសន្ធិសញ្ញាជាមួយព្រះនរោត្តម ដើម្បីគ្រប់គ្រងប្រទេសកម្ពុជា ។
ខ. បារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣ ។
២. ព្រមព្រៀងបារាំងនិងកម្ពុជា១៨៦៣មានចរិតលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងព្រោះខ្លឹមសារនៃសន្ធិសញ្ញានេះមានចែងអំពីការជួយការពារប្រទេសកម្ពុជាដោយរក្សាទឹកដីមិនឱ្យមានការបាត់បង់តទៅទៀត ។ ជាថ្នូរមកវិញប្រទេសកម្ពុជាត្រូវប្រគល់បព្វសិទ្ធិ ពិសេសដល់បារាំងក្នុងការបោះទីតាំង និងការបង្កើតសាលាក្តីនៅក្នុងប្រទេសហើយថែមទាំងចាត់ឱ្យមានរេស៊ីដង់បារាំងនៅអមព្រះមហាក្សត្រ ។
៣. វត្តមានបារាំងនៅទឹកដីខ្មែរបានផ្តល់ផលវិជ្ជមាន និងផលអវិជ្ជមានដូចជា ៖
ក. ផលវិជ្ជមាន
- ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរនិងជួសជុលប្រាសាទបុរាណ
- ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឱ្យខ្មែរវិញដូចជា ខេត្តបាត់ដំបង និងមហានគរ តាមរយៈសន្ធិសញ្ញាបារាំងនិងសៀម ថ្ងៃទី ២៣ មីនា ១៩០៧
- នៅឆ្នាំ ១៩០៤ ក្រោមការគាបសង្កត់របស់បារាំងសៀមបានប្រគល់ខេត្តម្លូព្រៃ ទន្លេពៅ និងខេត្តកោះកុងមកឱ្យខ្មែរវិញ
- ជួយលើកស្ទួយវិស័យវប្បធម៌ខ្មែរ
- ជួយពង្រឹងវិស័យអប់រំនៅស្រុកខ្មែរដោយបានយកចិត្តទុកដាក់បង្កើតសាលារៀននៅតាមទីវត្ត សាលាតាមឃុំ និងសាលាបឋមសិក្សាបារាំងចំណែកឯមធ្យមសិក្សាបង្កើតដំបូងមានតែវិទ្យាល័យស៊ីសុវត្ថិមួយគត់ឆ្នាំ១៩០៤នៅឆ្នាំ១៩១៥គណកម្មការរៀបចំវចនានុក្រមខ្មែរត្រូវបង្កើតឡើងដើម្បីធ្វើឱ្យភាសាជាតិមានលក្ខណៈប្រាកដនិយយម
- វិស័យសេដ្ឋកិច្ចមាន កសិកម្ម ឧស្សាហកម្ម (កៅស៊ូ ក្រចៅ ថ្នាំជក់)
- វិស័យលើកស្ទួយជីវភាពកម្មករ និងបង្កើតមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកម្មករ
- កសាងគមនាគមន៍ស្ពានថ្នល់ ផ្លូវរថភ្លើង ។
ខ. ផលអវិជ្ជមាន
- ធ្វើឱ្យសង្គមខ្មែរកាន់តែក្រីក្រឡើង
- ធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ ទី២
- ធ្វើឱ្យបាត់បង់វត្ថុដ៏មានតម្លៃគឺ វត្ថុកេតនភ័ណ្ណ
- បាត់បង់ទឺកដីកម្ពុជា ក្រោមនិងតំបន់ដាឡាត់ដោយកាត់ឱ្យយួន
- ខេត្តត្រាចត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម ។
៤. បារាំងយល់ព្រមប្រគល់ឯករាជ្យឱ្យប្រទេសកម្ពុជាព្រោះ
- ភាពទន់ខ្សោយមហាអំណាចអាណានិគមបារាំង ក្រោយសង្រ្គាម លោកលើកទី២
- ចលនាតស៊ូរំដោះជាតិអាណានិគមនៅទ្វីបអាស៊ី អាព្រិច និងអាមេរិកឡាទីន
- ធម្មនុញ្ញ និងអង្គការសហប្រជាជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសូវៀត ប្រឆាំងនឹងនយោបាយអាណានិគម
- ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដឹកនាំដោយព្រះបាទ នរោត្តម សីហនុ
- ចលនាបះបោរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសរហូតឈានដល់ការសម្លាប់ឥស្សរជនបារាំងគឺលោកបានដេសជាដើម ។
៥. លទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើកម្ពុជាមាន
ក. ផលវិជ្ជមាន
- កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
- ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរ និងជួយជួសជុលប្រាសាទបុរាណខ្មែរ
- ជួយលើកស្ទួយវិស័យវប្បធម៌ខ្មែរ
- ទាមទារយកទឹកដីបានពីសៀម
- បង្កើតគណៈកម្មការរៀបចំវចនានុក្រមខ្មែរ
- បង្កើតឱ្យមានមន្ទីពេទ្យ
- វិស័យសេដ្ឋកិច្ច មានកសិកម្ម និងដំណាំកសិកម្ម ឧស្សាហកម្ម (ម្រេច ក្រចៅ ថ្នាំជក់ កៅស៊ូ) ។
ខ. ផលអវិជ្ជមាន
- ខ្មែរបាត់បង់កេតនភណ្ឌជាតិ បំផ្លាញសេដ្ឋកិច្ចខ្មែរ ទុកប្រទេសកម្ពុជាឱ្យនៅក្រោមកអាណានិគមរបស់ពួកគេ
- ប្រជាជនខ្មែរស្លាប់ក្នុងសង្រ្គាមលោកលើកទី១ ទី២
- ខេត្តត្រាចត្រូវធ្លាប់ក្នុងកណ្តាប់ដៃសៀម
- បាត់បង់ទឹកដីកម្ពុជាក្រោម និងតំបន់ជាឡាត់ ។