2018-12-17 17:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ?
២. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយឡាវ ?
៣. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមឡាវ ?
៤. តើរាជធានីភ្នំពេញមានទីតាំងភូមិសាស្រ្តស្ថិតនៅត្រង់ណា ?
៥. តើប្រទេសកម្ពុជាចូលជាសមាជិកគណៈកម្មការទន្លេ ?
ចម្លើយ
១. ខេត្តដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសថៃមាន ចំនួន៧ខេត្តគឺ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ។
២. ខេត្តមួយចំនួននៃប្រទេសកម្ពុជាដែលមានព្រំដែនជាប់ជាមួយប្រទេសឡាវគឺ ខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនៈគិរី ។
៣. ប្រទេសកម្ពុជា ខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមមានចំនួន ៩ខេត្តគឹ ខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែងស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនៈគិរី និងកំពត ។
៤. រាជធានីភ្នំពេញមានទីតាំងភូមិសាស្រ្តស្ថិតនៅត្រើយខាងលិចត្រង់ទំនាបចតុមុខដែលជាទីប្រសព្វនៃទន្លេបួន ។ ទន្លេទាំងបួននោះគឺ ទន្លេមេគង្គលើ ឬ (ទន្លេធំ) ទន្លេមេគង្គក្រោម ឬ(ទន្លេក្រៅ) ទន្លេសាប និងទន្លេបាសាក់ ឬ (ទន្លេក្នុង) ។
៥. ប្រទេសកម្ពុជាចូលជាសមាជិកគណៈកម្មការទន្លេមេគង្គនៅឆ្នាំ ១៩៩៥ ។