2018-12-18 16:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសង្រ្គាមលោកលើកទី២ កើតឡើងពីឆ្នាំណាដល់ឆ្នាំណា ? ចូររៀបរាប់ពីបុព្វហេតុនៃសង្រ្គាមលោកលើកទី២ ។
២. តើកត្តាអ្វីខ្លះ ជំរុញឱ្យមានការបង្កើតអង្គការសហប្រជាជាតិ ?
៣. ហេតុដូចម្តេចបានជាអង្គការអន្តរជាតិនេះដាក់ឈ្មោះថាជាអង្គការសហប្រជាជាតិ ?
៤. តើមានស្ថាប័នអ្វីខ្លះ ស្ថិតនៅជាយន្តការអង្គការសហប្រជាជាតិ ?
៥. តើបាវចនាជាតិខ្មែរមានពាក្យអ្វីខ្លះ ? មានទំនាក់ទំនងគ្នាដូចម្តេច ? ចូរពន្យល់ ។
ចម្លើយ
១. សង្រ្គាមលោកលើកទី២ កើតឡើងពីឆ្នាំ ១៩៣៩ដល់១៩៤៥ ។ បុព្វហេតុនៃសង្រ្គាមលោកលើកទី២មាន ៣ ចំណុចសំខាន់គឺ ៖
២. កត្តាដែលជំរុញឱ្យមានការបង្កើតអង្គការសហប្រជាជាតិនេះឡើងគឺ ៖
៣. បានជាអង្គការអន្តរជាតិនេះ ដាក់ឈ្មោះថាជាអង្គការសហប្រជាជាតិព្រោះ ៖
៤. ស្ថាប័នស្ថិតនៅជាយន្តការអង្គការសហប្រជាជាតិមាន ៖
ក. មហាសន្និបាត មហាសន្និបាតប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំទៅតាមការកំណត់ ឬមួយអាចប្រព្រឹត្តឡើងមិនតាមការកំណត់ក្នុងករណីចាំបាច់ (មាត្រា ២៩) របៀបវារៈ (ជាធម្មតាកំណត់ចំនួនលើសពី ១០០សំណួរ) ត្រូវអនុម័តឡើង ដោយការបោះឆ្នោតសម្លេងភាគច្រើន ដែលផ្តល់ឱ្យមិនចាំបាច់តែសមាជិក អង្គការនោះទេ គឺអាស្រ័យនឹងទស្សនៈមហាជនពិភពលោក ។
ខ. ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសន្តិសុខមានសមាជិកជាតំណាងមកពី១៥ ប្រទេសដែលក្នុងនោះមានប្រាំប្រទេសជាសមាជិកអចិន្ត្រៃយ៍ (ប្រទេសរូស៊ី អាមេរិក អង់គ្លេស បារាំង ចិន ) សមាជិកដទៃទៀតត្រូវបាន ជ្រើសរើសដោយមហាសន្និបាតក្នុងអាណត្តិ ២ឆ្នាំ ។
គ. ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាលត្រូវបង្កើតឡើង ដើម្បីធ្វើសកម្មភាព ជំរុញតំបន់ ១១ កន្លែងឱ្យទទួលបានស្វ័យតភាពនិងឯកភាព ។
ឃ. តុលាការអន្តរជាតិ តុលាការអន្តរជាតិមានទីតាំងនៅទីក្រុងឡាអេ នៃប្រទេសហូឡង់ ដែលក្នុងនោះមានចៅក្រមចំនួន ១៥ រូបជ្រើសរើសដោយមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិ ៩ ឆ្នាំ ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកតុលាការអន្តរជាតិបានដោះស្រាយទំនាស់ជាង ៧០ ករណីរួចមកហើយ (ដំណោះស្រាយបញ្ហាប្រាសាទព្រះវិហារវិវាទខ្មែរ ថៃ ត្រូវបានកើតឡើងនៅក្នុងឆ្នាំ ១៩៦២) ។
ង. លេខាធិការដ្ឋាន ស្ថាប័ននេះទទួលបន្ទុកផ្នែករដ្ឋបាលនៃ អង្គការសហប្រជាជាតិមានអគ្គលេខាធិកាប្រធានដែលមានអាណត្តិ៥ឆ្នាំ ជ្រើសតាំងដោយ មហាសន្និបាតទទួលបន្ទុកធ្វើរបាយការណ៍ មហាសន្និបាតប្រចាំឆ្នាំ អំពីបញ្ហាផ្សេងៗដែលត្រូវលើកយកមកពិភាក្សា ។
ច. ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ក្រុមប្រឹក្សានេះមានសមាជិកចំនួន ៥៤ ប្រទេសតែងបើកសម័យប្រជុំចំនួន ២ដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងបញ្ហាជំនួយដល់ប្រទេស តតិយលោក ។
៥. បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជា គឺជាតិសាសនាព្រះមហាក្សត្រ ជាបាវចនារបស់ជាតិឬជាសរណដ្ឋានដែលប្រជាពលរដ្ឋប្រជាពលរដ្ឋប្រកាន់យកយ៉ាងខ្ជាប់ព្រោះ
ក. ជាតិ សំដៅយកបរិវេទនៃកំណើតរបស់មនុស្ស ដែលកើតមានក្នុងប្រទេស ឬរដ្ឋរបស់ខ្លួន ។ មនុស្សច្រើនរស់នៅលាយឡំគ្នាក្នុងប្រទេសតែមួយមានលក្ខណៈរួមគ្នាតែមួយគេហៅថា ជាតិ ។ ជាតិសម្គាល់ ៖
ខ. សាសនា គឺជាវិន័យបញ្ញត្តិ ប្រព័ន្ធជំនឿ សម្រាប់អប់រំទូន្មានប្រៀបប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ ។ សាសនា ជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរ មានដូចជា ៖
គ. ព្រះមហាក្សត្រ គឺជាអង្គដែលមានវីរភាពដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ដឹកនាំប្រទេស និងប្រជានុរាស្រ្តទៅរកភាពរីកចម្រើនរុងរឿងក្នុងសង្គម ។ ព្រះមហាក្សត្រ ជាអង្គដែលមានបារមីខ្ពស់ដែលប្រជាពលរដ្ឋថ្វាយអំណាចឱ្យធ្វើជាប្រមុខរដ្ឋ សម្រាប់ដឹកនាំកសាង ការពារទឹកដីឱ្យគង់វង្ស ។ ព្រះមហាក្សត្រ ជាអំណាចកំពូលគឺ ៖