2018-12-18 16:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើសមាគមអាស៊ានមានសមាជិកទាំងអស់ប៉ុន្មានប្រទេសគិតមកដល់ឆ្នាំ ២០១៣ ?
២. តើសមាគមអាស៊ានបង្កើតឡើងដំបូងមានប៉ុន្មានប្រទេស ? មានប្រទេសណាខ្លះ ? នៅថ្ងៃខែឆ្នាំណា ?
៣. តើប្រទេសជាសមាគមអាស៊ានត្រូវមានតួនាទីដូចម្តេចខ្លះ ?
៤. គេនិយាយថា “សេចក្តីស្នេហាជាមិត្តភាពមួយ” ចូរពន្យល់ ។
៥. តើសង្គមប្រជាជាតិជាអ្វី ? សង្គមប្រជាជាតិបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? ផ្តួចផ្តើមគំនិតដោយអ្នកណា ? មានស្នាក់ការនៅឯណា ? ដើម្បីអ្វី មានប្រសិទ្ធិភាពឬទេ ? រំសាយវិញនៅខែឆ្នាំណា ?
ចម្លើយ
១. សមាគមអាស៊ានមានសមាជិកទាំងអស់ចំនួន ១០ ប្រទេសគិតមកដល់ឆ្នាំ ២០១៣ ។
២. សមាគមអាស៊ានបង្កើតឡើងដំបូងមានចំនួន ៥ គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងភីលីពីន នៅទីក្រុងបាងកក ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៦៧ ។
៣. ប្រទេសដែលជាសមាជិកអាស៊ានមានតួនាទី ៖
ភារកិច្ចចំពោះមុខ របស់អាស៊ាន ៖
៤. សុភមង្គលក្នុងជីវិតរបស់យើងភាគច្រើនអាស្រ័យជម្រៅនិងភាពស្ថិតស្ថេរនៃទំនាក់ទំនងស្នេហារបស់យើង ហើយត្រូវហ្វឹកហាត់មួយជីវិត ដើម្បីរៀនស្គាល់វិធីផ្តល់ការស្រលាញ់និងទទួលការស្រលាញ់ ។ សេ្នហាមានលក្ខណៈសម្គាល់ដោយគុណធម៌ដ៏ឧត្តុង្គឧត្តមដូចជា ការប្តូរផ្តាច់ ការព្រមព្រៀង ការគោរព ការឆាប់ទទួលអារម្មណ៍ និងការគិតពិចារណា ។ ស្នេហាប្រសើរបំផុតនៅពេលមានចិត្តសណ្តោសគ្នាទៅវិញទៅមក ។ ការញជ្រើសរើសសុភមង្គលក៏ផ្តោតលើសេចក្តីស្នេហានោះដែរ ដោយសារតែសេចក្តីស្នេហាបង្កើតនូវចំណងផ្លូវចិត្តយ៉ាងស្អិតមួតដូចជា ៖
៥. សង្គមប្រជាជាតិ ជាអង្គការអន្តរជាតិមួយ ដែលបានបង្កើតឡើងក្រោយ សង្រ្គាមលោកលើកទី១ ដើម្បីបង្ការកុំឱ្យមានសង្រ្គាមជាថ្មី ។ សង្គមប្រជាជាតិត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៩ មេសា ១៩១៩ ដោយប្រធានាធិបតី សហរដ្ឋអាមេរិក លោកវីល សុន ដែលមានទីស្នាក់ការ នៅទីក្រុង សឺណែវ ប្រទេស ស្វីស ។ បង្កើតឡើងក្នុងគោលបំណងដើម្បីធាននូវសន្តិភាពរវាងប្រជាជាតិនានា ។ អង្គការសង្គមប្រជាជាតិនេះ គ្មានប្រសិទ្ធិភាពទេ ព្រោះបានធ្វើឱ្យសង្រ្គាម លោកកើតឡើងមង្តទៀតឆ្នាំ ១៩៣៩ ព្រោះតែអង្គការខ្លួនគ្មានកងទ័ពរក្សាសន្តិសុខ ។ អង្គការនេះត្រូវបានរំសាយនៅខែមេសា ១៩៤៦ ។