Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើដំបូន្មានរបស់ឪពុកម្តាយ បានធ្វើឱ្យកូនទទួលជោគជ័យក្នុងជីវិតដូចម្តេចខ្លះ ?

២. តើខ្មែរយើងប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ក្នុងគោលបំណងអ្វីខ្លះ ?

៣. តើមនុស្សក្នុងព្រះពុទ្ធសាសនាមានប៉ុន្មានជំពូក ? អ្វីខ្លះ ?

៤. មង្គទី១៥ គឺជាការបរច្ចាគទាន ។ តើ”ទាន”ក្នុងមង្គលទី ១៥ នេះសំដៅលើទានអ្វីខ្លះ ?

៥. តាមព្រះពុទ្ធសាសនា តើកូនដែលដឹងគុណឪពុកម្តាយត្រូវទទួលបានសម្បត្តិប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?

ចម្លើយ

១. ដំបូន្មានរបស់ឪពុកម្តាយ បានជួយឱ្យកូនទទួលជោគជ័យក្នុងជីវិតដូចជា ៖

  • រៀនសូត្របានចេះដឹង ក្លាយជាពលរដ្ឋល្អក្នុងសង្គម
  • ជួយឱ្យកូនមានអនាគតល្អ
  • មានអាកប្បកិរិយា មារយាទល្អត្រឹមត្រូវ ថ្លៃថ្នូរ
  • ឱ្យកូនដឹងខុសត្រូវ ស្គាល់ល្អ អាក្រក់ បុណ្យ បាប
  • ប្រកបរបរចិញ្ចឹមជីវិតតាមកម្លាំងប្រាជ្ញារបស់ខ្លួន
  • មានចិត្តមេត្តាចំពោះអ្នកដទៃ
  • មានសាមគ្គីភាពគ្នារវាងបងប្អូនសាច់ញាតិ
  • កសាងគ្រួសារមួយក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកកសាងសង្គមជាតិរបស់ខ្លួន ។

២. ខ្មែរយើងប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ក្នុងគោលបំណងដូចជា ៖

  • ចូលរួមលើកកម្ពស់ និងកសាងសមិទ្ធផលក្នុងផ្នែកសាសនា
  • ចេះសាមគ្គីគ្នា រួបរួមគ្នាក្នុងការកសាងសហគមន៍
  • លះបង់នូវអំពើអាក្រក់ ដោយចេះខ្លាចបុណ្យបាប
  • សងគុណមាតាបិតា និងបុព្វការីជន
  • ជួយបន្ធូរសតិអារម្មណ៍ឱ្យមានភាពធូរស្បើយ បង្កបរិយាកាសសប្បាយរីករាយ ។

៣. មនុស្សក្នុងព្រះពុទ្ធសាសនាមាន ៤ជំពូកគឺ ៖

  • មនុស្សមនុស្សោ ៖ មានរូបជាមនុស្ស ចិត្តជាមនុស្ស មានមនុស្សធម៌ (មនុស្សមានចិត្តល្អឬចិត្តខ្ពស់) ។
  • មនុស្សទេវោ ៖ មានរូបជាមនុស្ស ចិត្តជាទេវតា មានសីលធម៌ខ្ពង់ខ្ពស់ ។
  • មនុស្សបេតោ ៖ មានរូបជាមនុស្ស ចិត្តជាប្រេត ។
  • មនុស្សតិរច្ឆានោ ៖ មានរូបជាមនុស្ស ចិត្តជាសត្វតិរច្ឆាន ។

៤. មង្គលទី ១៥ គឺការបរច្ចាគទាន ។ “ទាន” ក្នុងមង្គលទី ១៥ នេះសំដៅលើទាន ៖

ក. អាមិសទាន មាន ៖ ការចែករំលែកគ្រឿងបរិភោគ (បាយម្ហូប..) គឺបិណ្ឌបាត្របច្ច័យ

  • ការចែករំលែកគ្រឿងដណ្តប់ (សម្លៀកបំពាក់..) គឺចីវរបច្ច័យ
  • ការចែករំលែកគ្រឿងស្នាក់អាស្រ័យ (កុដ្ឋ មុង..) គឺ សេនាសនៈត្របច្ច័យ
  • ការចែករំលែកថ្នាំព្យាបាលជំងឺ (ថ្នាំសង្កូវ....) គឺគិលានភេសជ្ជៈបច្ច័យ ។

ខ. ធម្មទាន មាន ៖

  • ការសម្តែងធម្មទេសនាដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវបាប
  • វិបស្សនាធុរៈ ធ្វើកម្មដ្ឋាន អប់រំផ្លូវចិត្ត កាយ ផ្ចង់អារម្មណ៍
  • រក្សាសីល អប់រំមនុស្សឱ្យធ្វើអំពើល្អ មានសីល សមាធី និងបញ្ញា
  • ផ្តល់ពុទ្ធិ ឱ្យមានចំណេះដឹង គំនិត និងផ្តល់មធ្យោបាយជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ ។

៥. តាមព្រះពុទ្ធសាសនា កូនដែលដឹងគុណឪពុកម្តាយត្រូវទទួលបានសម្បត្តិបីយ៉ាងគឺ ៖

ក. សម្បត្តិមនុស្សមាន ៖

  • បញ្ញាសម្បត្តិ ៖ ជាមនុស្សមានបញ្ញាវាងវៃ ទាំងផ្លូវលោក និងផ្លូវធម៌
  • ភោគសម្បត្តិ ៖ ជាមនុស្សមានទ្រព្យច្រើន រកស៊ីអ្វីចេះតែចម្រុងចម្រើនសមប្រកប
  • បរិវារសម្បត្តិ ៖ ជាមនុស្សមានអ្នករាប់អានច្រើន មានអ្នកបម្រើឆ្វេងស្តាំ
  • យសសម្បត្តិ ៖ ជាមនុស្សមានបុណ្យស័ក្តិខ្ពង់ខ្ពស់ មានកិត្តិយសមានមុខមាត់ក្នុងសង្គម ទៅណាមកណាសូម្បីតែទេវតាក៏តាមថែរក្សាដែរ
  • ត្រកូលសម្បត្តិ ៖ ជាមនុស្សកើតក្នុងត្រកូលអ្នកខ្ពង់ខ្ពស់
  • រូបសម្បត្តិ ៖ ជាមនុស្សមានរូបឆោមស្អាតពេញលក្ខណជាមនុស្សមិនខ្ពស់ពេកមិនទាបពេក មានពណ៍សម្បុរស្រស់ថ្លា មានកម្លាំងខ្លាំង គ្មានជំងឺ ។

ខ. សម្បត្តិទេវតា ៖ ជាសម្បត្តិដែលមនុស្សទទួលនៅពេលដែលកើតនៅឋានសួគ៌ជាសម្បត្តិទិព្វ ។

គ. សម្បត្តិព្រះនិព្វានៈ ជាសម្បត្តិប្រពៃលើសសម្បត្តិនានា ។ ប្រសិនបើមនុស្សណា មួយបានទទួលហើយ​ មនុស្សនោះនឹងអស់ទុក្ខ គឺមានតែសេចក្តីសុខស្ងប់ជានិច្ច ចាកទុក្ខទាំងពួង គ្មានកើត ចាស់ ឈឺ ស្លាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login