2018-12-18 16:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើអាគារពាណិជ្ជកម្មពិភពលោកត្រូវបានដួលរលំនៅថ្ងៃខែឆ្នាំណា ? ដោយសារអ្វី ?
២. តើពួកអាណានិគមបារាំងបានប្រគល់ឯករាជ្យឱ្យប្រទេសវៀតណាមនិងឡាវតាមរយៈអ្វី ? នៅទីណានៅពេលណា ?
៣. តើប្រទេសថៃបានរំលោភយកខេត្តបាត់ដំបង និងសៀមរាបរបស់ខ្មែរនៅឆ្នាំណា ?
៤. តើសាលាក្រុងភ្នំពេញបានរៀបចំពិធីអភិសេក និងសម្ពោធបូជនីយដ្ឋានសម្តេចព្រះមហាសុមេធាធិបតីជួន ណាត ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ និងបូជនីយដ្ឋាន អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយនៅថ្ងៃខែឆ្នាំណា ? ក្រៅអធិបតីភាពថ្នាក់ដឹកនាំរូបណា ?
ចម្លើយ
១. អាគារពាណិជ្ជកម្មពិភពលោកត្រូវបានដួលរលំនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដោយសារបញ្ញាភវកម្ម (ពួកជ្រុលនិយមសាសនា ឥស្លាម ឬមូស្លីម អូសម៉ាប៊ីឡាឌែន) បានបើកយន្តហោះទៅបុកអាគារពាណិជ្ជកម្ម សម្លាប់ទាំងខ្លួនឯងផ្ទាល់ ។
២. ពួកអាណានិគមបារាំងបានប្រគល់ឯករាជ្យឱ្យប្រទេសវៀតណាម និងឡាវតាមរយៈសន្និសីទក្រុងសឺណេវនៅខែ កក្កដា ឆ្នាំ ១៩៥៤ ។
៣. ប្រទេសថៃ បានរំលោភយកខេត្តបាត់ដំបូង និងសៀមរាបនៅឆ្នាំ ១៧៩៥ ហើយប្រគល់ឱ្យខ្មែរវិញនៅឆ្នាំ ១៩៤៧ ។
៤. សាលាក្រុងភ្នំពេញបានរៀបចំពិធីអភិសេក និងសម្ពោធបូជនីយដ្ឋានសម្តេចព្រះមហាសុមេធាធិបតី ជួប ណាត ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ និងបូជនីយដ្ឋានអ្នកភរម្យភាសាអ៊ូ ហៅ ង៉ុយ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០០៨ ក្រោមអធិបតីភាពឯកឧត្តម កែប ជុតិមា និងលោកជំទាវ ។