ជាទូទៅគេតែងតែសង្កេតឃើញនៅក្បែរប្រាសាទរមែងមានស្រះទឹកមួយជានិច្ច ព្រោះ ៖
- ការកសាងប្រាសាទគេត្រូវជីកដីធ្វើខឿនប្រាសាទ ។ ដើម្បីជាផលចំណេញគេជីកបន្ថែមធ្វើជាស្រះទឹកតែម្តងគឺដើម្បីយកទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ក៏ដូចជាបរិភោគផងដែរ ឬក៏ជាកន្លែងងូតទឹក ។
- ជាឧបសគ្គការពារសត្រូវ ។
- បើតាមន័យសាសនា ការកសាងស្រះទឹកនេះ គឺគេយល់ឃើញថាទឹក តំណាងឱ្យធាតុត្រជាក់ត្រជុំ ដែលនឹងផ្តល់ភាពសុខសាន្ត ចម្រុងចម្រើនរុងរឿង ។