2018-12-18 16:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើពិធីបុណ្យអ្វីដែលសំខាន់ជាងគេបង្អស់សម្រាប់ពុទ្ធសាសនិកជន ? បុណ្យនោះប្រារព្ធនៅថ្ងៃខែឆ្នាំណា ? វាមានខ្លឹមសារអ្វីខ្លះ ?
២. ដើម្បីឱ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈ តើគ្រួសារសាលារៀននិងសមត្ថកិច្ចសាធារណៈត្រូវយកចិត្តទុកដាក់នឹងទទួលខុសត្រូវដូចម្តេចខ្លះ ?
៣. ដូចម្តេចដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ? តើកិច្ចការណាខ្លះ ដែលអាចចាត់់ទុកថាជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ?
៤. តើមិត្តដែលគួរសេពគប់មានប៉ុន្មានពួក ? ហើយមិត្តដែលមិនគួរសេពគប់មានប៉ុន្មានពួក ? ចូររៀបរាប់ ។
៦. ដោយប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយរបាំដែលមានប្រភេទខុសៗគ្នាទើបខ្មែរយើងមានការនិយមចែករបាំទាំងនោះជាប៉ុន្មានក្រុម ? អ្វីខ្លះចូររៀបរាប់និងពន្យល់ ។
ចម្លើយ
១. ពិធីបុណ្យដែលសំខាន់ជាងគេសំរាប់អ្នកកាន់ព្រះពុទ្ធសាសនា គឺបុណ្យពិសាខបូជា ។ បុណ្យនេះប្រារព្ធនៅថ្ងៃពេញបូណ៍មី ខែពិសាខដែលមានអត្ថន័យ ជាការរំលឹកដល់ថ្ងៃខែមហាមង្គលដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ ៖
២. ដើម្បីសម្រេចបានសិទ្ធិទទួលបានការអប់រំរបស់កុមារសាមីខ្លួនកុមារ និងស្ថាប័នដែលពាក់ព័ន្ធត្រូវមានភារកិច្ចដូចជា ៖
ក. សាមីខ្លួនកុមារ
ខ. ស្ថាប័នដែលពាក់ព័ន្ធ
៣. ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយបញ្ញាសា្មរតីសញ្ចេតនានឹងសុខសុវត្ថិភាពរបស់កុមារ ។ កិច្ចការ ដែលអាចចាត់ទុកថា ជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារមានដូចជា ៖
៤. មិត្តដែលគួរសេពគប់មាន ៤ ពួកគឺ ៖
មិត្តដែលមិនគួរសេពគប់មាន ៥ពួកគឺ ៖
១. របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ គឺជាទម្រង់ដែលបានកើតមានជា ច្រើនសតវត្សរមកហើយនៅក្នុងប្រទេសកម្ពុជាដែលជាទម្រង់ប្រភពជាសិល្បៈសក្ការ(សិល្បៈទេវៈ)ចេញពីសាសនាព្រាហ្មណ៍ហើយក៏ជាទម្រង់ដែលមានប្រណិតភាពខ្ពស់ជាងគេបំផុត បើប្រៀបធៀបទៅនឹងទម្រង់សិល្បៈទស្សនីយភាពដទៃ ទៀតក្នុងប្រទេសកម្ពុជា ។ តាំងពីការកកើតរបាំនេះមក ទម្រង់របាំនេះគឺ ជាទម្រង់របាំស្រី ព្រោះអ្នកសម្តែងទាំងអស់សុទ្ធតែស្រីៗ ទោះជាតួអង្គប្រុសក៏ដោយ ។ ឯរបៀបសម្តែងវិញក៏មានលក្ខណៈខុសគ្នាច្រើនពីទម្រង់ល្ខោនដទៃទៀតដែលមានជាង ២០ទម្រង់នៅប្រទេសកម្ពុជា ។ ពេលសម្តែងសិល្បការីនីនៃរបាំបុរាណទាំងអស់មិនមាន ច្រៀងខ្លួនឯងឡើងហើយក៏មិនបញ្ចេញកាយវិកាត្រាប់ទៅតាមពាក្យពោលដូចល្ខោនខោល ឬល្ខោនប្រុស ល្ខោនពាក់មុខឡើយ តែត្រូវបញ្ចេញនូវកាយវិការដែលមានវេយ្យាការណ៍ត្រឹមត្រូវ “ជាភាសាកាយវិការ”ដែលមានអត្ថន័យស្របទៅតាមទំនុកច្រៀងចម្រៀងជាពួកដែលមានតួនាទីច្រៀងជូនរបាំ ឬល្ខោននេះ ដែលភាគច្រើនមានសុទ្ធតែជាស្រីៗ ។ របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ មានជាអាទិ៍ដូចជា របាំជូនពរ របាំទេព មនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខាឡា របាំសុវណ្ណមច្ឆា របាំព្រាហ្មណ៍ របាំទៀន ។ រីឯវង់តន្រ្តីជូនរបាំនេះក៏មានលក្ខណៈជាសិល្បៈ សក្ការៈដែរ ដែលមានឈ្មោះថា វង់ភ្លេងពិណពាទ្យ ។
២. របាំប្រពៃណីខ្មែរ គឺជារបាំទាំងឡាយដែលស្ថិតនៅជាប់នឹងពិធីប្រពៃណី ឬពិធីដំណរត្រកូលដ៍ យូរលង់មកហើយ របស់ជនជាតិខ្មែរ ឬជនជាតិដទៃទៀតទាំងអស់ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់ខុសៗគ្នា ទាំងមានការនិយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តីនៅតាម តំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និងតំបន់មាត់សមុទ្រ ។ របាំប្រពៃណីដែលក្រុមស្រាវជ្រាវ បានទៅសិក្សារៀនសូត្រ ហើយចម្លងមកពីប្រជាជនពីគ្រប់តំបន់ទាំងអស់ ។
៣. របាំប្រជាប្រិយខ្មែរ (រាំវង់ រាំក្បាច់) មិនខុសអ្វីពីលែងប្រជាប្រិយចោលឈូង លាក់កន្សែងចាប់កូនខ្លែង បោះអង្គុញ ស្តេចចង់ ឬល្បែងទៀតដែល ខ្មែរនិយមនាំគ្នាលេងកំសាន្តក្នុងពិធីបុណ្យប្រពៃណីនានា ពិសេសគឺបុណ្យចូលឆ្នាំ ។ របាំប្រជាប្រិយរាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយម ជាទូទៅនៅក្នុងទូទាំងប្រទេសទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំក៏ដូចជានៅវាលទំនាប ឬក៏តំបន់សមុទ្រ ។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្តែងទៀតផង ។ អាស្រ័យហេតុនេះ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជានាម៉ឺនសព្វមុខមន្ត្រី រហូតដល់ប្រជារាស្រ្ត ទាំងក្មេង ទាំងចាស់ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា ។ ឯពាក្យថារាំវង់ គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាពនៃរបាំនេះ ពោលគឺពេលគេនាំគ្នារាំបន្តគ្នាជារង្វង់មូល ។ ហើយរបាំសម្រាប់រាំលេងកំសាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយ ពីការបំពេញពលកម្មនានារួច ។