ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការសង់ប្រាសាទបែបពុទ្ធសាសនាគេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាន់ថ្នាក់ខ្ពស់ៗដូចជា ប្រាសាទបែបព្រាហ៍និយមទេ ។ សំណង់ប្រាសាទប្រភេទនេះបញ្ជាក់ឱ្យយើងដឹងថា ព្រះពុទ្ធជាមនុស្សនៅលើលោកនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃឆ្ងាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ ។
ខ. ការសង់ប្រាសាទបែបព្រាហ្មណ៍និយម ភាគច្រើនគេសង់ប្រាសាទនៅទីខ្ពស់ដូចភ្នំ មានទំហំធំហើយមានខឿនច្រើនជាន់ តំណាងអាទិទេព ។ នេះបញ្ជាក់ឱ្យឃើញថា អាទិទេពមិនមែនជាមនុស្សនៅលើលោកនេះទេ ពួកលោករស់នៅទីខ្ពស់ ដូចជា នៅលើពពក ឬឋានសួគ៌ជាអ្នកការពារបង្កើតលោក ការពារលោកនិងបំផ្លាញលោក ។ ការសាងសង់ប្រាសាទនៅលើកំពូលភ្នំ គឺដើម្បីការរៀបចំពិធីទេវរាជតាមបែបសាសនាព្រាហ្មណ៍ ។ សំណង់ប្រាសាទភ្នំនេះមានពីរ ប្រភេទគឺ ប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិដូចជា ប្រាសាទបាខែង និងប្រាសាទភ្នំដែលសង់នៅលើដី ដូចជាប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ។ គេសង់ប្រាសាទភ្នំដើម្បីតំណាងភ្នំ ព្រោះតាមទស្សនៈឥណ្ហាគេនិយមគោរពភ្នំព្រះសុមេរុដែលជាទីឋាននៃព្រះអាទិទេព ។