2018-12-18 16:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. សម្តេចព្រះសង្ឃរាជ ជួន ណាតទ្រង់បានបន្សល់ទុកនូវស្នាព្រះហស្ថថ្លៃថ្លាមួយដែលយើងរំលឹកឃើញជារៀងរាល់ថ្ងៃនៅពេលគោរពទង់ជាតិ តើបទនោះមានចំណងជើងដូចម្តេច ?
២. តើបទនគររាជ នរណាជាអ្នកនិពន្ធ ? នៅថ្ងៃខែឆ្នាំណា ?
៣. ក្នុងអំឡុងពេលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់ប្រទេសបារាំង តើនៅពេលណាដែលយើងប្រើពាក្យថា “អាណាព្យាបាលបារាំង” ហើយដល់ពេលណាដែលយើងប្រើពាក្យថា “អាណានិគមបារាំង” ?
៤. តើបាវចនាអាស៊ានគឺអ្វី ? តើបទភ្លេងនិងចម្រៀងអាស៊ានមានឈ្មោះអ្វី ?
ចម្លើយ
១. សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបន្សល់ទុកនូវស្នាព្រះហស្ថដ៏ថ្លៃថ្លាមួយដែលយើងរំលឹកឃើញជារៀងរាល់ថ្ងៃននៅពេលគោរពទង់ជាតិនោះគឺ បទនររាជ ។
២. បទនគររាជ ជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានព្រះរាជនិពន្ធនៅថ្ងៃទី ២០ កក្កដា ១៩៤១ ។
៣. ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងសន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣ ហើយប្រទេសកម្ពុជាបានក្លាយជាប្រទេសក្រោមអាណានិគមបារាំងដោយសន្ធិសញ្ញាទាំងបង្ខំនៅថ្ងៃទី ១៧ មិថុនា ១៨៨៤ រហូតដល់ឆ្នាំ ១៩៥៣ ។
៤. បាវចនា ៖ “One Vision One Identity One Community” (ចក្ខុវិស័យតែមួយអត្តសញ្ញាណតែមួយសហគមន៍តែមួយ) “The ASEAN Way “បទភ្លេងនិងចំរៀង ៖ (វិថីអាស៊ាន) ។