Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. អរិយធម៌ < អរិយ + ធម៌

  • អរិយ ៖ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
  • ធម៌ ៖ ធាតុភាវៈទ្រទ្រង់
  • អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿចំណេះដឹងទៅតាមចំណង់ចំណូលចិត្ត ។

ខ. វប្បធម៌ < វប្ប + ធម៌

  • វប្បធម៌ ៖ ការសាបព្រោះ ការបណ្តុះពូជការបង្កបង្កើត
  • ធម៌ ៖ ធាតុភាវៈទ្រទ្រង់
  • វប្បធម៌ សំដៅយកធាតុទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញផ្លែផ្កា ។ តាមន័យវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សា ការបណ្តុះវិជ្ជា និងប្រាជ្ញាស្មារតីឱ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។

គ. សង្គមធម៌ < សង្គម + ធម៌

  • សង្គម ៖ រូបរួម ប្រមូលផ្តុំ
  • ធម៌ ៖ ធាតុភាវៈទ្រទ្រង់
  • សង្គមធម៌ ជាធម៌ទាំងឡាយណាដែលទ្រទ្រង់ការរស់នៅរបស់មនុស្ស និងបណ្តុះសេចក្តីសុខរបស់មនុស្សជាតិតាមរយៈគ្រឿងសម្ភារៈប្រដាប់ប្រើប្រាស់បច្ចេកទេសបង្កើតផលិតផល ឬតាមវិធីរៀបចំសង្គម មនុស្សដូចជាសេដ្ឋកិច្ច សង្គមកិច្ច​នយោបាយ ឬតាមស្ថាប័នផ្សេងៗ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login