Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាទស្សនៈរូបធាតុនិយម ?

២. ដូចម្តេចដែលហៅថា ទស្សនៈមនោនិយម ?

៣. រូបធាតុជាអ្វី ?

៤. ញាណជាអ្វី ?

៥. តើសារជាតិពិភពលោកដូចម្តេចខ្លះ ?

ចម្លើយ

១. ទស្សនៈរូបធាតុនិយមគឺជា ទស្សនៈដែលយល់ថាសារជាតិពិផពលោកគឺរូបធាតុមានន័យថារូបធាតុកើតមុនញាណ និងកំនត់ញាណ ។ រូបធាតុអត្ថិភាពឯករាជ្យពីញាណ ។ ញាណកើតចេញពីរួបធាតុ ។ រូបធាតុមានអត្ថិភាពអមតៈគ្មាននរណាបង្កើតវា និងគ្មាននរណាបំផ្លាញវាដែរ ។ ពិភពរូបធាតុធ្វើចលនានិងវិវត្តឥតឈប់ឈរ ។ មនុស្សមានសមត្ថភាពអាចយល់ដឹងនិងកែប្រែពិភពលោក ។

២. ទស្សនៈមនោនិយមគឺជាទ្រឹស្តីដែលយល់ថាសារជាតិពិភពលោកគឺញាណ ។ ញាណកើតមុនរូបធាតុ និងកំនត់រូបធាតុ ។ រូបធាតុកើតក្រោយញាណនិងចំនេះញាណ ។ មនុស្សគ្មានសមត្ថភាពអាចយល់ដឹងបានពីពិភពលោកទេបើទោះជាអាចយល់ដឹងបាន ក៏ដោយសាស្មារតីដាច់ខាតរឺគំនិតដាច់ខាតពោលគឺដោយសារអាទិទេពហើយក៏ជាពិភពអាថ៌កំបាំងផង ។

៣. រូបធាតុជាបញ្ញត្តិទស្សនៈវិជ្ជា ប្រើសំរាប់ចង្អុលបង្ហាញតថភាពសត្យានុម័តដែលបញ្ចូនទៅឥន្រ្ទីយារម្មណ៍របស់មនុស្ស ហើយត្រូវបានឥន្រ្ទីយារម្មណ៍ថតចម្លងនិងឆ្លុះបញ្ចាំងឡើងញនិងមានអត្ថិភាពមិ​នចំនុះឥន្រ្ទិយារម្មណ៍នោះឡើយ ។

៤. ញាណ គឺជាបញ្ញត្តិទស្សនៈវិជ្ជាប្រើសំរាប់ចង្អុលបង្ហាញរាល់សកម្មភាពស្មារតីរបស់មនុស្សរួមមានសញ្ចេតនា សតិអារម្មណ៍ ឆន្ទៈ ទ្រឹស្តីទស្សនៈ ... ដែលសំដែងឡើងដោយភាសានិងទស្សនាទាន ។

៥. សារជាតិពិភពលោក គឺលោករូបធាតុរួមមានបណ្តាវត្ថុ ភាវៈ បាតុភូតតាំងពីធំបំផុតរហូតតូចបំផុត ។

  • មានតែពិភពលោកមួយគត់ ដែលមានលក្ខណៈឯកភាពនិងជាពិភពរូបធាតុគ្មានឋានសួគ៌គ្មានឋាននរកគ្មានបរលោកទេ ។
  • គ្រប់វិស័យនៃពិភពលោក សុទ្ធតែមានទំនាក់ទំនងរូបធាតុឯកភាពមានប្រភពពីរូបធាតុមានអត្ថិភាពរូបធាតុជាក់ស្តែងនិងស្ថិតក្រោមឥទ្ធិពលក្រិត្យក្រមធម្មជាតិ ។
  • ពិភពរូបធាតុអត្ថិភាពអមតៈ គ្មានព្រំដែនមិនចេះរីងស្ងួតគ្មាននរណាបង្កើតវានិងបំផ្លាញវាហើយធ្វើចលនានិងប្រែប្រួលពីទំរង់រូបធាតុមួយទៅទំរង់រូបធាតុមួយទៀត ឥតឈប់ឈរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login