Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើមានអ្វីជាសំអាង ដែលថារូបធាតុកើតមុនញាណ ?
២. តើមានលោកខាងនាយដែររឺទេ ?

៣. តើអាទិទេព បង្កើតមនុស្សឬមនុស្សបង្កើតអាទិទេព ? ចូរវិភាគ ?

៤. តើអាទិទេព ទេវតា កើតឡើងតាមរបៀបណា ?
៥. តើរូបធាតុនិងញាណមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
ចម្លើយ

១. ផ្នែកជីវវិទ្យា និងវត្ថុបុរាណវិទ្យាបានបង្ហាញច្បាស់ថាផែនដីជាចំនែកនៃតារាមួយកាលពី ៤ទៅ ៥កោដិឆ្នាំកន្លងមក អណ្តែតក្នុងលំហអាកាសត្រូវបានត្រជាក់បន្តិចម្តងៗដោយឆ្លងតាមចលនានិងដំណើរលូតលាស់យូរអង្វែងហើយក្លាយគជាពិភពហោរស្ថានមួយ ។​ការវិវត្តន៍នេះបានធ្វើអោយមានបំរែបំរួលពីសារធាតុអសរីរាង្គ ទៅជាសរីរាង្គរួចឈានដល់សារធាតុជីវីតជាដំបូង ។ ភាវៈនេះឈានឡើងជាបណ្តើរៗពីទាបទៅខ្ពស់ពីសាមញ្ញទៅស្មុកស្មាញពីភាវៈគ្មានកោសិកា ទៅភាវៈមានកោសិកាពីឯកកោសិកាទៅពហុកោសិកាពីសត្វឥតឆ្អឹងកងទៅសត្វមានឆ្អឹងកងពីសត្វថ្នាក់ទាប ទៅសត្វថ្នាក់ខ្ពស់ក្រោយមកគឺមនុស្សដែលមានខួរក្បាលយ៉ាងសុក្រឹ​ត ។ ដូចនេះមនុស្សជាផលិតផលនៃរូបធាតុ ជាផលិតផលខ្ពស់បំផុតនៃសត្វមានជីវិតនិងមានប្រវត្តិសាស្រ្តប្រមាណពី ២ទៅ ៣​លានឆ្នាំកន្លងមក ។

     មានតែមនុស្សទេ ដែលមានញាណ ។ ដូចនេះញាណគឺជាលទ្ធផលនៃវិវត្តន៍យូរអង្វែងរបស់រូបធាតុ ។

២. ចំពោះទស្សនៈរូបធាតុនិយម គ្មានលោកខាងនាយទេគឺមានតែពិភពរូបធាតុឯកភាពតែមួយគត់ ។ ព្រោះថាលោកខាងនាយ ឬ​បរលោកគឺគ្រាន់តែជាផលិតផលនៃអារម្មណ៍ស្រមើលស្រមៃដែលចាប់ប្រភពពីខួរក្បាលមនុស្សបុព្វកាលដែលស្ថិតក្នុងសម័យកាលអវិជ្ជន្ធការ និងជា​ការប្រឌិតរបស់សាសនាតែប៉ុននោះ ។

៣. ទស្សនៈមនោនិយមអះអាងថា អាទិទេពបង្កើតមនុស្សនិងភាវៈទាំងអស់ ។ នេះជាទស្សនៈមានលក្ខណៈអចិន្តភាពខ្វះមូលដ្ឋានស្យង់ញ្រោះអាទិទេព ឬកំលាំងអាថ៌កំបាំងឬអបិយជំនឿសុទ្ធតែកើតឡើងនៅក្នុងភាពទ័លច្រកកង្វះសមត្ថភាពកង្វះការយល់ដឹងពីបាតុភូតធម្មជាតិតែប៉ុននោះ ។ តាមពិតគឺមនុស្សទេដែលជាអ្នកបង្កើតអាទិទេព ហើយនាំគ្នាគោរពអាទិទេព ។

៤. កាលពីសម័យបុព្វកាល មនុស្សខ្វះសមត្ថភាពដឹងអាចយល់បានពីបាតុភូតធម្មជាតិទន្ទឹមនឹងត្រូវតស៊ូប្រឆាំងនឹងភាពសាហាវរបស់ធម្មជាតិ ។ នៅចំពោះមុខបាតុភូតធម្មជាតិដ៏កាចសាហាវនេះមនុស្សបុណ្វកាលតែងមានការភ័យខ្លាចហើយក៏អង្វរករធម្មជាតិ ដើម្បីអោយធម្មជាតិអនុគ្រោះដល់ខ្លួនរហូតលើកតំកើងបាតុភូតធម្មជាតិទៅជាទេវតាដូចជាព្រះគង្គារ ព្រះអគ្គី ព្រះពាយជាដើម​ ក្នុងុំន័យអោយមានលំនឹងក្នុងផ្លូវចិត្តផងនិងក្នុងន័យអង្វរករកុំអោយមានទឹកជំនន់រឺភ្លើងឆេះព្រៃរឺខ្យល់ព្យុះមកបំផ្លាញភូមិឋានរបស់ខ្លួនផង ។ និយាយរួមអាទិទេពនិងទេវតាកើតមកពីការភ័យខ្លាចរបស់មនុស្សបុព្វកាលតែប៉ុននោះ ។

៥. ពិតមែនតែរូបធាតុកើតមុនញាណនិងកំនត់ញាណហើយញាណកើតក្រោយរូបធាតុនិងចំនុះរូបធាតុប៉ុន្តែរូបធាតុនិងញាណមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា ព្រោះថាញាណកាលណាកើតចេញជារូបរាងហើយវាជះឥទ្ធិពលធ្វើអោយរូបធាតុរីកចំរើនឥតឈប់ឈរ ។ បើក្នុងជីវភាពរស់នៅវិញកត្តាសំភារៈកំនត់កត្តាស្មារតីតែកត្តាស្មារតីក៏ជះឥទ្ធិពលធ្វើអោយកត្តាសំភារៈរីកចំរើនវិញដែរ មានន័យថាគំនិតជះឥទ្ធិពលទៅលើសំភារៈដោយកែប្រែសំភារៈដេលមានរួចហើយនោះអោយកាន់តែមានលក្ខណៈប្រសើរឡើងជានិច្ច ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login