Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទុក្ខសច្ចៈ គឺអ្វីៗទាំងអស់តែងមានទុក្ខ ។ ទុក្ខជាសេចក្តីពិតដែលត្រូវកើតមានដល់មនុស្សគ្រប់រូបដោយមិនអាចចៀសផុតឡើយ គ្រាន់តែខុសគ្នានៅត្រង់អ្នកខ្លះមានទុក្ខតិច អ្នកខ្លះមានទុក្ខច្រើន ។ ឧទារហណ៍ធម្មជាតិ របស់មនុស្សគ្រប់រូបតែងជួបនូវការ កើតចាស់ឈឺស្លាប់ ដែលគេហៅថា វដ្តជីវិត ។ គេអាចមានវិធី ឬមាគ៌ាដើម្បីលុបបំបាត់ទុក្ខ ឬផ្លូវទៅកាន់និពាន្វ ដែលជាឋានរលត់ទុក្ខរបស់ព្រះពុទ្ធជាម្ចាស់ (អគ្គអរិយសច្ចៈ) ហៅថា អដ្ឋង្គិកមគ្គ (អាត់ថាំងគិ កាក់មាក់) មាន៨ គឺ ៖

  • សម្មាទិដ្ឋិ (សាំ ម៉ា ទិត ថិ) ៖ ការយល់ឃើញត្រឹមត្រូវ
  • សម្មាសង្គប្ប (សាំ ម៉ា សង់ កាប់ ប៉ាក់) ៖ ការត្រិះរិះត្រឹមត្រូវ
  • សម្មាវាចា (សាំ ម៉ា វា ចា) ៖ ពាក្យសំដីត្រឹមត្រូវ
  • សម្មាកម្មន្ត (សាំ ម៉ា កាំ ម៉ាន់ តាក់) ៖ ការងារត្រឹមត្រូវ
  • សម្មាអាជីវៈ (សាំ ម៉ា អា ជី វាក់) ៖ ចិញ្ចឹមជីវិតត្រឹមត្រូវ
  • សម្មាវាយាទៈ (សាំ ម៉ា វា យាម ម៉ាក់) ៖ ការព្យាយាមក្នុងផ្លូវត្រឹមត្រូវ
  • សម្មាសតិ (សាំ ម៉ា សតិ) ៖ ការភ្ញាក់រលឹកត្រឹមត្រូវ
  • សម្មាសមាធិ (សាំ ម៉ា សាក់ ម៉ា ធិ) ៖ ការតាំងចិត្តត្រឹមត្រូវ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login