ព្រះពុទ្ធបានមានពុទ្ធដីកាថា“មនុស្សទាំងឡាយគួរកុំប្រព្រឹត្តអំពើណាដែលមិនគប្បីដល់អ្នកដទៃឱ្យសោះបើយើងមិនចង់ឱ្យគេប្រព្រឹត្តអំពើនោះមកលើខ្លួនយើងវិញ” ។ មនុស្សទាំងអស់ត្រូវតែប្រព្រឹត្តអំពើល្អអំពើសុចរិត ។ អំពើសុចរិតធម៌ ១០ យ៉ាង ឬកុសលកម្មបថ ១០ប្រការ ។
+ កាយសុចរិតមានបីប្រភេទ ៖
- មិនកាប់សម្លាប់ជីវិតមនុស្ស និងសត្វ (បាណាតិបាតាវេរមណីសិក្ខាបទំសមាទិយាមិ)
- មិនលួចទ្រព្យសម្បត្តិអ្នកដទៃ (អទិន្នាទានា វេរមណី សិក្ខាបទំសមាទិយាមិ)
- មិនសហាយស្មន់ជាមួយប្រពន្ធប្តី និងកូនគេ (កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំសមាទិយាមិ) ។
+ វាចាសុចរិតមានបួនប្រការ
- មិនភូតកុហកឆរបោកអ្នកដទៃ (មុសាវាទា វេរមណី)
- មិនញុះញង់បំបែកបំបាក់អ្នកដទៃ (បិសុណាវាចាយវេរមណី)
- មិនពោលពាក្យទ្រគោះបោះបោក ឬជេរប្រទេចផ្តាសាអ្នកដទៃ (ផរុសាយ វាចាយ វេរមណី)
- មិនពោលពាក្យរាយមាយឥតប្រយោជន៌ (សម្ជប្បលាបាវេរមណី) ។
+ មនោសុចរិតមានបីប្រការ
- មិនមានចិត្តសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ (អភិជ្ឈា)
- មិនមានចិត្តគំនុំគុំកួន ឬមិនមានគំនិតព្យាបាទអ្នកដទៃ (អព្យាបាទោ)
- មិនមានគំនិតយល់ឃើញត្រូវពិតតាមច្បាប់របស់សង្គមសីលធម៌ (សម្មាទិដ្ឋ) ។ អ្នកដែលបានប្រកាន់ខ្ចាប់អំពើសុចរិតធម៌ ១០យ៉ាងនេះនឹងបានសេចក្តីសុខ និងសេចក្តីសុខចម្រើន ។