ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយមានដូចជាៈ
- កសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ពិគ្រោះយោបល់និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ឃ្លាំមើលដំណើរការងារនៃអង្គភាព ប្រឆាំងអំពើពុករលួយ
- ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍និងបំភ្លឺ
- ធ្វើរបាយការណ៍ជូននាយករដ្ឋមន្រ្តីអំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្រ្តី
- រៀបចំនិងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន ។