2018-12-24 16:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជាទូទៅស្រ្តីនៅអាស៊ីភាគអាគ្នេយ៍ មានឋានៈផ្លូវការស្មើនឹងបុរស ។ ក៏ប៉ុន្តែស្រ្តីជាច្រើនមនោះតែងតែរងគ្រោះនៃអំពើហឹង្សាការរំលោភបំពាន ឬការជួញដូរ ។ក្នុងឆ្នាំ ២០០៤ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ហើយធ្វើការបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់រដ្ឋាភិបាលអាស៊ានប្រឆាំងអំពើហឹង្សាទៅលើស្រ្តី ។ នៅខែ មេសា ឆ្នាំ២០១០គណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់និងការពារសិទ្ធិរបស់ស្រ្តី និងកុមារ ត្រូវបានបង្កើត ។ រដ្ឋអាស៊ានទាំងអស់បានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការលុបបំបាត់រាល់ការរើសអើងចំពោះស្រ្តី និងអនុសញ្ញាស្តីពីសិទ្ធិកុមារអាស៊ានបានធ្វើកិច្ចសហប្រតិបត្តិការផងដែរក្នុងការបណ្តុះ បណ្តាលចំពោះស្រ្តីនូវជំនាញវិជ្ជាជីវៈសំខាន់ៗ ។