ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លេខធិការដ្ឋានអាស៊ាន មានបុគ្គលិកអន្តរជាតិចំនួន៨២ នាក់ដែលត្រូវបានជ្រើសរើសដោយចំហនិងបុគ្គលិកក្នុងស្រុកចំនួន២០៦នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការម្នាក់ និងអគ្គលេខាធិការរង៤នាក់ ។ អគ្គលេខាធិការតត្រូវបានជ្រើសរើសតាំងដោយប្រមុខរដ្ឋាភិបាលរបស់អាស៊ាន សម្រាប់អាណត្តិ៥ឆ្នាំដោយមិនអនុសញ្ញាតបន្តអាណត្តិផ្អែកលើមូលដ្ឋាននៃការប្តូរវេនតាមលំដាប់នៃអក្ខរក្រម ។ អគ្គលេខាធិការរងត្រូវបានតែងតាំងដោយអនុម័តរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ។ អគ្គលេខាធិការរងពីរូបត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃប្រទេសសាមីអនុលោមតាមរូបមន្តប្តូរវេនសម្រាប់អាណត្តិបីឆ្នាំដែលមិនអនុញ្ញតឲ្យបន្តអាណត្តិ ។ អគ្គលេខាធិការរងពីរូបទៀតត្រូវបានជ្រើសើរើសដោយចំហផ្អែកលើលក្ខណៈសម្បត្តិសម្រាប់អាណត្តិបីឆ្នាំហើយដែលអាចបន្តកាន់តំណែងបីឆ្នាំទៀត ។ ជាធម្មតាតំណែងដែលទំនេរសម្រាប់បុគ្គលិកអន្តរជាតិ គឺត្រូវបានប្រកាសផ្សាយនៅក្នុងប្រទេសអាស៊ានតាមការបោះពុម្ភផ្សាយជាសាធារណៈនិងក្នុងគេហទំព័រអាស៊ាន ។ បេក្ខជនត្រូវតែមានសញ្ជាតិក្នុងអាស៊ាន ទើបត្រូវបានជ្រើសរើសឲ្យធ្វើសម្ភាស ។ ចំពោះតំនែងដែលទំនេរសម្រាប់អ្នកធ្វើការក្នុងស្រុក ត្រូវបានផ្សព្វផ្សាយដូចគ្នានិងបើកចំហចំពោះជនទាំងឡាយណា ដែលមានសញ្ជាតិក្នុងរដ្ឋអាស៊ានហើយមានទីលំនៅក្នុងប្រទេសឥណ្ឌូណេស៊ី។