2018-12-24 16:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សម្រាប់ឆ្នាំ ២០១០ ២០១១ ទឹកប្រាក់ដែលប្រើសម្រាប់កប្រតិបត្តិការរបស់ លេខាធិការដ្ឋានមានចំនួនប្រហែល ១៤,៣៣លានដុល្លារ អាមេរិចក្នុងមួយឆ្នាំ ។ រដ្ឋជាសមាជិកអាស៊ានទាំងអស់បានផ្តល់ជាទៀងទាត់នូវចំនួនទឹកប្រាក់ស្មើៗគ្នាទៅក្នុងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអាស៊ាន ។ ហើយចំនួនទឹកប្រាក់ស្មើគ្នានេះក៏ត្រូវបានបង់ទៅក្នុងមូលនិធិអភិវឌ្ឍន៍អាស៊ាន មូលនិធិវិទ្យាសាស្រ្តនិងមជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល ( ASEAN centre for Energy ) ទោះយ៉ាងណាក៏ដោយមានសមាជិកអាស៊ានខ្លះបានបង់វិភាគទានច្រើនជាងសមាជិកផ្សេងទៀត អាស្រ័យទៅតាមលទ្ធភាព និងចំណងចំណូលរបស់ពួកគេ ។