ច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៍ចំពោះមនុស្សជាតិដូចជា ជួយការពារមនុស្សដែលមិនចូលរួមឬបោះបង់ការប្រយុទ្ធ ដែលស្ថិតនៅក្នុងអរិភាពដូចជា ៖
- ជនស៊ីវិលទាំងឡាយ
- យុទ្ធជនទទួលបន្ទុកវេជ្ជសាស្រ្ត
- ទាហានរបួស មានជម្ងឺ និងលិចនាវា
- ឈ្លើយសឹក
- យកចិត្តទុកដាក់ថែទាំអ្នករបួស និងអ្នកជម្ងឺ ប្រមទាំងការពារបុគ្គលិកវេជ្ជសាស្រ្ត
- ធ្វើយ៉ាងណារក្សាសេចក្តីថ្លៃថ្នូរជនឈ្លើយសឹកនិងចំណាប់ខ្មាំងជាជនស៊ីវិលត្រូវបាន គាំពារដោយផ្តល់ការអនុញ្ញាតឱ្យប្រតិភូ អាយ.ស៊ី.អរ.ស៊ី បានចូលសួរសុខទុក្ខ ។ គោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិហាមប្រើអាវុធដែលធ្វើឱ្យឈឺចាប់មួយជីវិត ។