Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ ។ រហូតដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិចម្បងៗនៅកម្ពុជា មានដូចជា ៖

  • ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ តុលាការអន្តរជាតិនៅទីក្រុងឡាអេ បានបញ្ជាឱ្យថៃដកកងទ័ព និងតម្រួតចេញជាបន្ទាន់ពីតំបន់ប្រាសាទព្រះវិហារ ដែលថៃបានកាត់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៥៤ ។
  • អង្គការសហប្រជាជាតិបានជួយរៀបចំអោយមានការប្រជុំនៅទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១
  • ជួយរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៩៣ ដើម្បីនាំមកនូវសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជាឡើងវិញ បន្ទាន់ពីមានសង្រ្គាមរុំាំរ៉ៃអស់ពេលជិតបីទសវត្សកន្លងមក ។ ការងារនេះប្រព្រឹត្តទៅនៅក្នុងអាណតិ្តលោកអគ្គលេខាធិការ សាវីយេ ប៉េរេដីគុអេឡា (១៩៨២ដល់១៩៩១) និងលោក ប៊ូត្រូស ប៊ូត្រូស កាលី (១៩៩២ដល់១៩៩៦)
  • ជួយឱ្យមានការកាត់ទោសខ្មែរក្រហមក្នុងខែ មិថុនា ១៩៩៧ សហនាយករដ្ឋមន្រ្តីខ្មែរទាំងពីរ សម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានសរសេរលិខិតមួយជូនអង្គការសហប្រជាជាតិដើម្បីសុំឱ្យមានការកាត់ទោស ខ្មែរក្រហម ដែលកាន់អំណាចពីឆ្នាំ ១៩៧៥ដល់១៩៧៩ ដោយក្នុងនោះ មានការជជែកចរចារដើម្បីរករូបមន្តបង្កើតតុលាការ ពិសេសបានឈានជើងចូលមកដល់ និងដោយមានការចូលរួមពីសំណាក់អ.ស.ប និងមតិអន្តរជាតិ ។ បច្ចុប្បន្ននេះច្បាប់កាត់ទោសខ្មែរក្រហមត្រូវបានតាក់តែង និងអនុម័ត ដោយរដ្ឋសភាជាតិហើយគេនៅតែវង់ចាំតែការអនុវត្តច្បាប់នេះតែប៉ុណ្ណោះ ។ ការងារនេះប្រព្រឹត្តិទៅនៅក្នុងអាណត្តិលោកអគ្គលេខាធិការ កូហ្វីអាណាន់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login