អំពើហិង្សា < អំពើ < ហិង្សា
- អំពើ ៖ ទង្វើ ការធ្វើការប្រព្រឹត្តិ ។
- ហិង្សា ៖ ការបៀតបៀន ការធ្វើអាក្រក់ ការធ្វើអំពើឃោរឃៅ ។
- អំពើហិង្សា សំដៅយកការរំលោភបំពាន ឬបង្ខិតបង្ខំផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមកំហែងការដាក់ឱ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំណាក់បុគ្គលម្នាក់ ឬច្រើន ដើម្បីត្រួតត្រាទៅលើបុគ្គលផ្សេងៗទៀត ។