Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារមានដូចជា៖

  • ការរំលោភលើរូងរាង្គកាយ៖ មានន័យនថាជាការរំលោភបំពាន ដែលបណ្តោយឲ្យមានការឈឺចាប់រាង្គកាយបង្កឡើងដោយ ការវាយតប់ទាត់ធាក់ទះកំភ្លៀង បោចសក់ដាល់រុញចច្រានចាប់អង្រួនខ្លាំងៗ វាយនឹងរំពាត់ ខ្សែតី ដំបងដុតធ្វើឲ្យរលាក ចាក់ កាប់ បាញ់ស​ម្លាប់ឬរំលោភផ្លូវភេទ ។ ចំពោះសង្គមខ្មែរ អំពើហិង្សាមានដូចជាការវាយដោយដៃទាត់ដោយ ជើងជះទឹកអាស៊ីត ឆូតដោយផ្លែឡាម និងកំាបិត ពូថៅ អាករ វាយនឹងដំបង ចាក់និងកាំបិទ បាញ់សម្លាប់ដោយកាំភ្លើង វាយនិងដែក ឬច្រវ៉ាក់ ចាក់ប្រេងសាំងដុតទាំងអស់ រស់ដេញកាប់គប់និងគ្រាប់បែក បញ្ច្រកថ្នាំពុល ដាក់ថ្នាំពុល ចាប់រំលោភ ដាក់ខ្នោះ ចង់ផ្អោបនិងសរសេរវាយព្យួរជើងឡើងលើអុកក្បាល និងឥដ្ឋ លក់កូន គំរាមកំហែង អូសទម្លាក់ពីលើផ្ទះជាដើម ។ ហើយសកម្មភាពទាំងនេះអាចបង្កឲ្យមានរបួសស្នាមផ្សេងៗដូចជារបួសក្បាល ជាំភ្នែកបាក់ធ្មេញវាយសន្លប់រយៈដាច់ស្បែកបាត់ឆ្អឹង ... ។
  • ការរំលោភបំពានលើផ្លូវចិត្តៈ ការរំលោភបំពានផ្លូវចិត្ត គឺជាការរំលោភបំពានដែលបណ្តាលឲ្យមានការឈឺចាប់ ខាងផ្លូវចិត្ត ។ អំពើហិង្សាបែបនេះច្រើនមានកើតមាន តាមការប្រើពាក្យសំដីអាកប្បកិរិយា និងកាយវិការអសីលធម៌គំរោះគំរើយប្រមាថជេរដៀលពូជអំបូរដោយការគំរាមកំហែង ប្រមាថមើលងាយ ការចោទប្រកាន់ភាពនៅឯកោ ការបំភិតបំភ័យ មានស្រីថ្មី ដើរចោលផ្ទះសំបែង គ្មានការទទួលខុសត្រូវលើការចំណាយក្នុងគ្រួសារ ។ ការបំបិទសិទ្ធិសេរីភាព គឺជាការឃុំឃាំងឬហាមឃាត់មិនឲ្យធ្វើអ្វីមួយទៅតាមសិទ្ធិសេរីភាព ដែលស្រ្តីអាចធ្វើទៅបាន ដូចជាសិទ្ធិក្នុងការបញ្ចេញយោបល់និងសិទ្ធិក្នុងការដើរហើរជាដើម ។ ជាទូទៅស្រ្តីខ្មែរត្រូវបាន ប្តីបន្ទុចបង្អាកមិនឲ្យចេញីផ្ទះ តែម្នាក់ឯងឬជជែកលេងពីនេះពីនោះឥតប្រយោជន៍ជាមួយអ្នកជិតខាងនោះទេ ។ ការគំរាមកំហែងគឺជាការសំលុតបំភ័យស្មារតីដែលជាទូទៅគឺប្តីជាអ្នកសំលុត គំរាមទៅលើប្រពន្ធជួនកាលគំរាមថាវាយឬក៏សម្លាប់ប្រពន្ធកូន ។ ការជេរប្រមាថគឺជាការបង្កាច់បង្ខូចនិងចោទប្រកាន់ផ្សេងៗដោយគ្មានហេតុផលច្បាស់លាស់ពិតប្រាកដឡើយ ។ ជាក់ស្តែងដូចជាការចោទថាប្រពន្ធមានសាហាយជាដើម ដែលនេះទំនងជាលេស សម្រាប់ដោះស្រាយទៅលើសកម្មភាពរបស់អ្នកវាយដំនៅក្នុងចិត្តខ្លួនឯកផ្ទាល់និងចិត្តរបស់អ្នកដទៃ ។ ការជេរប្រមាថ គឹជាការវាយប្រហារដោយប្រើប្រាស់នូវ ពាក្យសំដីតិះដៀលប្រមាថកាត់ទានយ៉ាងឃោរឃៅ និងថោកទាបដល់ស្រ្តីជាប្រពន្ធ ឬក៏ជាការប្រមាថដល់គ្រួសារខាងប្រពន្ធ ឬប្តីផងដែរ ។ ពាក្យអសុរទាំងឡាយនៃការជេរប្រមាថនេះដូចជាពាក្យអាសអាភាសជាដើម ដែលធ្វើឲ្យស្រ្តីទទួលរងនូវការឈឺចាប់ផ្លុវចិត្តយ៉ាងខ្លំាងដោយគ្មានអ្វីមកថ្លែងបានឡើយ ។
  • ការរំលោភបំពានផ្លូវភេទៈ ការបង្ខំឲ្យរួមភេទដែលភាគីម្ខាងទៀតមិនព្រម ដែលធ្វើឲ្យមានការឈឺចាប់ដល់ផ្លូវកាយផ្លូវចិត្ត ផ្លូវចិត្ត ។ ក្នុងសង្គមខ្មែរគេមិនបានផ្តោចអារម្មណ៍លើការរំលោភបំពានផ្លូវភេទ ក្នុងគ្រួសារនោះទេ ព្រោះគេគិតថាបញ្ហានេះជារឿងអាថ៌កំបាំងក្នុងគ្រួសារហើយវាជាករណីយកិច្ចរបស់ប្តីប្រពន្ធដែលសុខចិត្តរៀបការជាមួយគ្នា ។ ករណីរួមភេទស្រ្តីជាប្រពន្ធត្រូវតែតម្រូវទៅតាមចំណង់ប្តី ឬសង្សារ ។ គេមិនគីតថាហេតុអ្វីបានជាប្រពន្ធប្រកែកមិនដំណេកជាមួយនោះគេមិនចោទថាមានសាហាយឬទុកឲ្យសាហាយជាដើម ។ តួយ៉ាងសព្វថ្ងៃនេះមិនថាតែមានការរំលោភបំពានផ្លូវភេទលើស្រ្តីទេសូម្បីតែកូនស្រីបង្កើតក៏ឪពុក ឪពុកមាឬជិតារំលោភបំពានផ្លូវភេទបណ្តាលឲ្យទទួលរងគ្រោះរាងកាយ ភេទនិងមានផលវិបាកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រួមមាន៖

រាងកាយៈ ស្នាមរបួសគឹចុកចាប់ខូចសម្រាប់ឆាប់ចាស់ឆ្លងរោគ HIV  AIDS ប្រសិនបើមានជំងឺប្រចាំកាយ និងរិតតែធ្ងន់ធ្ងរហើយអាចមានផ្ទៃពោះដោយចៃដន្យ បើនាងទើបតែឆ្លងទន្លេអាចស្លាប់និងមានផ្ទៃពោះ អាចរំលូតកូន បណ្តាលឲ្យខូចសុខភាពចុះខ្សោយ  ។

ផ្លូវចិត្តៈ ពិបាកចិត្តដេកមិនលក់បាយមិនទាន់ពេលវេលា បាយមិនបានច្រើនលែងមិនខ្វាយខ្វល់ពីបញ្ហា គ្រួសារ និងកូនគិតថាខ្លួនជាអ្នកខុសមិនថែទាំខ្លួន មិនរវល់ពីសុខភាពខ្លួនលែងស្រលាញ់ប្តីដូចមិនរវល់ពីសុខភាពខ្លួនលែងស្រឡាញ់ប្តីដូចមុនធុញទ្រាន់នឹងជីវីត ឡប់សតិអាចជាឃាតករ ចំពោះកូនស្រីវិញធ្វើឲ្យខូចកេរ្តិ៍ឈ្មោះគ្មានអ្នកចូលសណ្តឹងដើរលែងចូលផ្ទះក្លាយជាស្រីពេស្យា ។

  • អំបើហិង្សាផ្នែកផ្លូវការសេដ្ឋកិច្ច ៖ នៅក្នុងផ្នែកនេះយើងកត់សម្គាល់ឃើញថាមានដូចជាការបំផ្លាញទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃការបង្ខំមិនឲ្យចេញទៅ ធ្វើការនៅខាងក្រៅផ្ទះការបិទនូវសិទ្ធិសេរីភាពក្នុងការទិញរបស់របរប្រើប្រាស់ក្នុងផ្ទះ (មានគ្រឿងបរិភោគជាដើម ) ការមិនឲ្យប្រាក់សម្រាប់ទិញនូវម្ហូបអាហារ ឬចាយវាយនៅក្នុងផ្ទះមិនគ្រប់គ្រាន់ជាដើម ។ (  យោងតាមច្បាប់ ស្តីពីការរទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការជនរងគ្រោះក្នុងមាត្រា​៨ ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login