អំពើហិង្សា សំដៅយកការបៀតបៀន ការរំលោភបំពានឬបង្ខិតបង្ខំផ្លូវកាយ ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច ការគំរាមកំហែងនិងការដាក់ឲ្យនៅឯកោដាច់ពីគេ ។
មូលហេតុភាគច្រើនដែលនាំឲ្យកើតមានអំពើហិង្សាក្នុងសង្គមកម្ពុជាសព្វថ្ងៃ រួមមានដូចតទៅៈ
- ភាពខ្វែងគំនិតគ្នា
- ការបែងចែកផប្រយោជន៍មិនស្មើគ្នា
- ការមិនចេះអធ្យាស្រ័យ
- ការប្រកាន់វណ្ណៈ និងបក្សពួក
- លេងល្បែង ស៊ីសង
- ផឹកសុរា
- ស្រីញី ស្រីកំណាន់
- សេពគ្រឿងញៀន
- បងធំបងតូច
- ភាពផិតក្បត់
- អំពើពុករលួយ
- ការរើសអើង
- ភាពទីទ័លក្រ
- កង្វះការអប់រំ
- ការច្រណែនឈ្នានីស
រូបភាពនៃអំពើហិង្សាក្នុងគ្រួសាររួមមាន៖
- អំពើហិង្សាផ្លូវកាយៈ កាតបង្កឲ្យមានរបួសស្នាម ការរកាប់សម្លាប់ កាវាយដំ ការទាត់ធាក់ការបាញ់ប្រហារ ។ល។
- អំពើហិង្សាផ្លូវចិត្តៈ ការប្រើពាក្យត្រគោះបោះបោក ពាក្យគំរាមកំហែងធ្វើឲ្យតាមតឹងចិត្ត ភាពអាម៉ាស់មុខ ជេរបញ្ចោរអាសអាភាសប៉ះពាល់ដល់ផ្លូវចិត្ត
- អំពើហិង្សាផ្លូវសេដ្ឋកិច្ចៈ ការគាបសង្កត់ទៅលើប្តីឬប្រពន្ធដោយពុំផ្តល់លុយឲ្យដើម្បីរ៉ាប់រងការចំណាយផ្សេងៗនៅក្នុងគ្រួសារ ការបង្ខិតបង្ខំជនរងគ្រោះយកលុយកាក់ក្រោម លក្ខខណ្ឌមិនសមរម្យ ។
- អំពើហិង្សាផ្លូវភេទៈ ការបង្ខិតបង្ខំ បំពារបំពានផ្លូវភេទទៅលើជនរងគ្រោះដោយពុំមានការឯកភាពស្ម័គ្រចិត្តទាំងស្រុងនោះ
ហើយអំពើហិង្សាក្នុងគ្រួសារផ្តលផលវិបាកយ៉ាងច្រើនដូចជាៈ
- គ្រួសារបែកបាក់សាមគ្គី ព្រាតប្រាស់គ្នា
- សមាជិកគ្រួសារគ្រប់រូបបាត់បង់ភាពកក់ក្តៅ
- សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ
- អាប់ឱនកិត្តិយសគ្រួសារ
- រាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ។