Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានវិសាលភាពយ៉ាងដូចម្តេច ?      

២​. តើក្រុមប្រឹក្សា ជាតិ​​ប្រឆាំងអំពើពុករលួយមានសមាជិកប៉ុន្មានរូប ? ហើយមានសមាសភាពយ៉ាងដូចម្តេច ?

៣. តើសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?

៤. តើគេជ្រើសរើសប្រធាន និងអនុប្រធាននៃអង្គភាពប្រឆំាងអំពីពុករលួយតាមរយៈដូចម្តេច ?

៥. តើសមាជិករបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយមានឋានៈយ៉ាងដូចម្តេច ?

ចម្លើយ

១. ច្បាប់នេះមានវិសាលលភាពអនុវត្តន៍ អំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រ​​ប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជាដែលប្រព្រឹត្តទៅក្រោយពេលច្បាប់នេះមានអនុភាពអនុវ​ត្ត ។

២. ក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយមានសមាជិកចំនួន១១រូប ។ ហើយមានសមាសភាពដូចតទៅៈ

  • ឥស្សរជនរូបតែ​ងតាំងដោយព្រះមហាក្សត្រឮ
  • ឥស្សរជន១រូបជ្រើសរើសដោយព្រឹទ្ធសភាតាមសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល
  • ឥស្សរជន១រូបជ្រើសតាំងដោយរដ្ឋសភាតាមសម្លេ​ង​ភាគច្រើនដាច់ខាតនៃ ចំនួនសមាជិករដ្ឋសភាទាំងមូល
  • ឥស្សរជនរូបជ្រើសតាំងពីរាជរដ្ឋាភិបាល
  • ឥស្សរជន១រូបជ្រើសតាំងដោយឬចេញពីអាជ្ញាធរសវនកម្មជាតិ
  • ឥស្សរជន១រូប ជ្រើសតាំង១ដោយឬ​ចេញពីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ។
  • ឥស្សរ ជ​ន១រូបជ្រើសតាំង១ដោយ​ឬចេញពី​ក្រុមប្រឹក្សាអ្នកច្បាប់
  • ឥស្សរជន១រូបជ្រើសតាំង១ដោយឬចេញពីក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងយុត្តិធម៌
  • ឥស្សរជន១រូបជ្រើសតាំង១ដោយឬចេញពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
  • ឥស្សរកជន១រូបជ្រើសតាំងដោយ ឬចេញពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
  • ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ ។

៣. សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិដូចជាៈ

  • មានសញ្ញាតិខ្មែរពីកំណើត
  • មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ
  • មិនដែលមានទោសមជ្ឈិមឬឧក្រិដ្ឋមិនមានក្ស័យធន
  • មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សាឡើង
  • មានបទពិសោធន៍ការងារក្នុងងសង្គមយ៉ាងតិច១០ឆ្នាំ
  • មានអាយុយ៉ាងតិច៤៥ឆ្នាំ ។

៤. ប្រធាននិង អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវជ្រើសដោយការបោះឆ្នោតពីសមាជិករបស់ខ្លួនតាមសម្លេងភាគច្រើនដាច់ខាតដែលត្រូវធ្វើឡើងក្នុងសម័យប្រជុំលើកទី១ តាមការកោះអញ្ជើញរបស់សមាជិកដែលមានវ័យចាស់ជាងគេ​។ បើបោះឆ្នោតលើកទី១ មិនបានសម្រេចត្រូវជ្រើសរើសលើកទី២ ។

៥.​សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានឋានៈដូចខាងក្រោម៖

  • ប្រធានមានឋានៈស្មើឧបនាយរដ្ឋមន្រ្តី
  • អនុប្រធានស្មើទេសរដ្ឋមន្រ្តី
  • សមាជិកមានឋានៈស្មើរដ្ឋមន្រ្តី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login