Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយមានភារកិច្ចអ្វីខ្លះ ?

២. តើប្រធាន និងអនុប្រធានរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?

៣. តើអង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចអ្វីខ្លះ ?

៤. តើអ្វីខ្លះជាបទល្មើសពុករលួយ ?

ចម្លើយ

១. ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិ  ប្រឆាំងអំពើពុករលួយមានដូចជាៈ

  • កសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើ​ពុករលួយ
  • ពិគ្រោះយោបល់និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
  • ឃ្លាំមើលដំណើរការងារនៃអង្គភាព ប្រឆាំងអំពើពុករលួយ
  • ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍និងបំភ្លឺ
  • ធ្វើរបាយការណ៍ជូននាយករដ្ឋមន្រ្តីអំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្រ្តី
  • រៀបចំនិងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន ។

២. ប្រធាន និងអនុប្រធានរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិដូចជាៈ

  • មានសញ្ញាតិខ្មែរ​ពីកំណើត
  • មានសីលធម៌ល្អ ​និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ
  • មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋើមិនមានក្ស័យធន
  • មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច៧ឆ្នាំ
  • មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សាឡើង
  • មានអាយុយ៉ាងតិច ៣៥ឆ្នាំ ។

៣. អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចជាៈ

  • អនុវត្តច្បាប់ បទបញ្ជានិងបទបញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមានរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្រ្តនិងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
  • ដឹកនាំការទប់ស្កាត់និង បង្រាបអំពើពុករលួយ
  • តាមដានស៊ើបអង្កេតត្រួតពិនិត្យនិងធ្វើការសិក្សាស្រាវជ្រាវព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈនិងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
  • ទទួលនិងពិនិត្យរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយព្រមទាំងចាត់វិធានការទៅតាមនីតិវិធីធរមាន
  • ស្វែងរកពិនិត្យនិងរៀបចំឯកសារនិងព័ត៌មានពាក់ព័ន្ធលនឹងអំពើពុករលួយ
  • រក្សាការសម្ងាត់ជាដាច់ខាតចំពោះ​ប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
  • ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
  • ធ្វើការគ្រប់គ្រងប្រព័ន្ធការប្រកាស ទ្រព្យសម្បត្តិនិងបំណុលដូចមានបញ្ញត្តិក្នុងច្បាប់នេះ
  • ដឹកនាំការងារឃោសនា ការអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយនិងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការទប់ស្កាត់និងកម្ចាច់អំពើពុករលួយ
  • ពិនិត្យ និងលើកគម្រោងថលវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
  • ទទួលឆ្លើយបំភ្លឺដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើ​​ពុករលួយនិងសមាជិរដ្ឋសភា
  • បម្រើសេវាការងារជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
  • តែងតាំងផ្លាស់ប្តូរនិងគ្រប់គ្រងឬលើកសំណើរតែងតាំងផ្លាស់ប្តូរមន្រ្តីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
  • ធ្វើសហប្រតិបត្តិការជាមួយអង្គភាពជាតិ អង្គការតំបន់ អង្គការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន
  • ធ្វើរបាយការណ៍ សកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយជូនក្រុមប្រឹក្សាជាតិប្រឆាំង​អំពើពុករលួយ
  • មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់និងបទបញ្ញត្តិជាធរមានក្នុងគោលដៅបង្ការនឹងទប់ស្កាត់អំពើពុករលួយ ។

៤. បទល្មើសពុករលួយមានដូចជា៖

  • បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ
  • បទស៊ីសំណូកនៃមន្រ្តីសាធារណៈបរទេ ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ
  • បទរំលោភអំណាច
  • បទមានទ្រព្យសម្បត្តិខុសច្បាប់
  • បទទទួលផលបន្តពីបទល្មើសពុករលួយ
  • បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល
  • បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយបទប្តឹងបរិហារដោយភូតភរ ។ល។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login