សំនួរ
១.តើអាស៊ានជាអ្វី ? បង្កើតនៅខែឆ្នាំណា ?
២. ប្រទេសណាខ្លះ ដែលបានចុះហត្ថលេខាបង្កើតអាស៊ានដំបូង ? តំណាងប្រទេសនីមួយៗឈ្មោះអ្វីខ្លះ ?
៣. តើមូលហេតុអ្វីបានជាគេបង្កើតអាស៊ាន ?
៤. តើអាស៊ានមានគោលដៅអ្វីខ្លះ ?
៥. តើគោលការណ៍របស់អាស៊ានមានអ្វីខ្លះ ? ចែងក្នុងមាត្រាទីប៉ុន្មាននៃធម្មនុញ្ញអាស៊ាន ? បង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា ?
ចម្លើយ
១. អាស៊ានជាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ។ អាស៊ានបង្កើតឡើងនោថ្ងៃទី ០៨ សីហា ១៩៦៧ ។ បង្កើតឡើងនៅទីក្រុងបាងកកប្រទេសថៃ ។
២. ប្រទេសដែលបានចុះហត្ថលេខា បង្កើតអាស៊ានដំបូងមានប្រាំប្រទេសគឺ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសភីលីពីន និងប្រទេសសឹង្ហបុរី ។ អ្នកតំណាងនៃការចុះហត្ថលេខានោះមាន៖
- លោក អាដាម មាលិកៈ រដ្ឋមន្រ្តីជាន់ខ្ពស់ ទទួលកិច្ចការនយោបាយ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ី ។
- លោក ទុន អាប់ដុល រ៉ាហ៉្សាក់ៈ ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិ នៃប្រទេសម៉ាឡេស៊ី ។
- លោក ណាស៊ីសូ រ៉ាមូសៈ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសហ្វីលីពីន ។
- លោក អេស រ៉ាចារ៉ាតនេមៈ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសសឹង្ហបុរី ។
- លោក ថាណាត ខូម៉ាន់ៈ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ ។
៣. បានជាគេបង្កើតអាស៊ានគឺ៖
- ដើម្បីឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច វឌ្ឍនភាពសង្គមនិងការអភិវឌ្ឍន៍វប្បធម៌ ។
- ដើម្បីសន្តិភាព និងស្ថេរភាពតំបន់ ។
- ដើម្បីឲ្យមាននូវកិច្ច សហប្រតិបត្តិការ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេសវិទ្យាសាស្រ្ត និងរដ្ឋបាល ។
- ពាណិជ្ជកម្មការដឹកជញ្ជូន និងទូរគមនាគមន៍និងការលើកកម្ពស់ជីវភាពរស់នៅ ។
- ការលើកកម្ពស់ការសិក្សាពីអាស៊ីអាគ្នេយ៍ ។
- ដើម្បីបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គការតំបន់និងអង្គការអន្តរជាតិ ។
៤. គោលដៅរបស់អាស៊ានគឺ់៖
- ពន្លឿនការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងតំបន់ ។
- ប្រតិបត្តិការនៅតំបន់ដើម្បីសន្តិភាព និងស្ថេរភាពតាមរយៈការគោរពឲ្យបានខ្ជាប់ខ្ជូននូវយុត្តិធម៌និងគោលការច្បាប់នទាំងឡាយក្នុងកិច្ចការទំនាក់ទំនងរវាងប្រទេស នៅក្នុងតំបន់និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។
- បង្កើតឲ្យបាននូវសហគមន៍អាស៊ានឆ្នាំ ២០១៥ជាសមាហរណកម្មនយោបាយសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
៥. គោលការណ៍នានារបស់អាស៊ានមាន៖
- គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណរបស់ប្រជាជាតិទាំងអស់ ។
- សិទ្ធិរបស់ប្រទេសនីមួយៗ ក្នុងការកគ្រប់គ្រងអត្ថិភាពជាតិរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកវិទ្ធង្សនា ឬបង្ខិតបង្ខំពីខាងក្រៅ ។
- មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្ររទេសណាមួយ
- ដោះស្រាយទំនាស់ឬវិវាទដោយមធ្យោបាយសន្តិភាព
- លះបង់ការគំរាមគំហែងឬ ប្រើប្រាស់កម្លាំង
- ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងគ្នានឹងគ្នា ។
គោលការណ៍នេះបង្កើតនៅថ្ងៃទី ២៤ កុម្ភៈ ១៩៧៦នាកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូនេស៊ី
គោលការណ៍នេះចែងក្នុង មាត្រា២នៃធម្មនុញ្ញអាស៊ាន ។