Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើមាត្រា៥ នៃធម្មនុញ្ញអាស៊ានបានចែងយ៉ាងដូចម្តេច ?

២. តើមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ អាចចូលជាសមាជិកអាស៊ានបាន ?

៣. តើសិទ្ធិសញ្ញាតំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែចុះហត្ថលេខានៅថ្ងៃណា ? ខែណា ? ឆ្នាំណា ?

៤. តើអាស៊ានមានសមាជិកប៉ុន្មានប្រទេស ? អ្វីខ្លះ  ? រៀបរាប់ពីថ្ងៃខែ​ដែលប្រទេសនីមួយៗចូលជាសមាជិក ?

៥. តើអាស៊ានសម្រេចបានស្នាដៃសំខាន់អ្វីខ្លះ ?

ចម្លើយ

១. មាត្រា ៥នៃធម្មនុញ្ញអាស៊ានបានចែងថា៖

  1. ក្រោមធម្មនុញ្ញនេះ រដ្ឋសមាជិកអាស៊ានទាំងអស់មានសិទ្ធិ និងកាតព្វកិច្ចស្មើៗគ្នា ។
  2. រដ្ឋសមាជិកត្រូវចាត់គ្រប់វិធាន ការចាំបាច់រួមមានទាំងការអនុម័តច្បាប់ក្នុងស្រុករបស់ខ្លួនឲ្យមានលក្ខណៈសមស្របដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព នូវបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនោះនិងឲ្យបានសមស្របគ្រប់កាតព្វកិច្ចនៃសមាជិកភាព ។
  3. ក្នុងករណីដែលមានការរំលោភធ្ងន់ធ្ងរឬមិនគោរពធម្មនុញ្ញនេះនឹងត្រូវអនុវត្តន៍តាមមាត្រា២០ ។

២. ប្រទេសដែលអាចចូលជាសមាជិកអាស៊ានបានលុះត្រាតែមានលក្ខណៈវិនិច្ឆ័យដូចតទៅ ៖

  • ទីតាំងភូមិសាស្រ្តត្រូវបានទទួលស្គាល់ថា ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍
  • មានការទទួលស្គាល់ពី បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់​
  • ឯកភាពគោរពនិង ប្រតិបត្តិតាមធម្មនុញ្ញអាស៊ាន
  • មានលទ្ធភាព និងឆន្ទៈអនុវត្តន៍នូវកាតព្វកិច្ចទាំងអស់នៃសមាជិកភាព ។

៣. សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរចុះហត្ថលេខានៅថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៥ នៅទៅក្រុងបាងកកប្រទេសថៃ ។ សន្ធិសញ្ញាបានចូលជាធរមាននៅថ្ងៃទី ២៨ មីនា ឆ្នាំ ១៩៩៧​ ។

៤. អាស៊ានមានសមាជិក១០ប្រទេស ។ រួមមាន៖

  • ប្រទេសឥណ្ឌូនេស៊ីៈ ថ្ងៃ ៨ សីហា ១៩៦៧
  • ប្រទេសម៉ាឡេស៊ីៈ​ថ្ងៃ ៨ សីហា ១៩៦៧
  • ប្រទេសហ្វីលីពីនៈ ថ្ងៃ ៨ សីហា ១៩៦៧
  • ប្រទេសសឹង្ហបុរីៈ ថ្ងៃ ៨ សីហា ១៩៦៧
  • ប្រទេសថៃៈ ថ្ងៃ ៨ សីហា ១៩៦៧
  • ប្រទេសប៊្រុយនេដារុយសាឡឹមៈ ៧ មករា ១៩៨៤
  • ប្រទេសវៀតណាមៈ ២៨ ខែ កក្កដា ១៩៩៥
  • ប្រទេសឡាវៈ ២៣ កក្កដា ១៩៩៧
  • ប្រទេសភូមាៈ ២៣ កក្កដា ១៩៩៧
  • ប្រទេសកម្ពុជាៈ ៣០ មេសា ១៩៩៩ ។

៥. ដោយសារការបង្កើត និងការប្រកាន់ខ្ជាប់គោលការរក្សាទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋបានបំផុសឲ្យមានបណ្តាញសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ស្មារតីភ្ញាក់រលឹកតំបន់រវាងបណ្តាប្រជាជនកាន់តែកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានបានចូលរួមវិភាគទានទប់ស្កាត់ជំលោះ មិនឲ្យកើតមាននៅក្នុងតំបន់់ ។ យើងមិនដែលឃើញប្រទេសអាស៊ានពីរបង្កជំលោះនឹងគ្នាឡើយ ។ អាស៊ានសម្រេចបានជោគជ័យក្នុងការរក្សាតុល្យភាពអំណាច នៅក្នុងនតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រព័ន្ធសន្ទនានៃភាពជាដៃគូរតាមរយៈវេទិកាតំបន់អាស៊ានដោយរាប់បញ្ចូលទាំងកិច្ចប្រជុំអាស៊ានបូកបីនិងជំនួបកំពូលអាស៊ីខាងកើត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login